អនត្តាធម៌ក្នុងពេលដេក ៖
ដេកនិងភ្ញាក់ គឺជាតំណនៃចិត្តដឹង(Consciousness )និងចិត្តមិនដឹង(Subconsciousness )ឬភវង្គចិត្ត ( The state of sleep is the continuity of consciousness and subconsciousness ) បើតំណនេះមិនកើតឡើងទេ យើងអាចស្លាប់បានជាស្ថាពរ ហេតុនេះមុនដេកមិនត្រូវគិតរឿងមិនល្អឡើយ ។ ត្រូវរលឹកដល់គុណព្រះរតនត្រ័យ គុណមាតាបិតាខ្លះផង ! ការដេកនិងភ្ញាក់វាដូចគ្នាបេះបិទទៅនឹងតំណាក់កាល ចុតិ - បដិសន្ធិ ដូច្នោះដែរ (Death and rebirth consciousness) ពេលដេកលក់គឺស្លាប់ចិត្តដឹង វាដូចគ្នានឹងខណៈពេលស្លាប់ (Consciousness at the moment of death ) ពេលភ្ញាក់គឺអាស្រ័យមានបច្ច័យ ដូចជាពន្លឺ សម្លេង ការប៉ះពាល់កាយ ប៉ះក្លិន រស និង រ៉េផ្លិចខួរឆ្អឹងខ្នងដំណើរការ ទើបមានចលនាបានកើតឡើង បើគ្មានបច្ច័យទាំងនេះទេ រូបកាយនឹងត្រូវដេកជារៀងរហូត ។ ជីវិតគឺជាការប្រព្រឹត្តិទៅនៃហេតុបច្ច័យសុទ្ធសាធ មិនឋិតក្រោមអំណាចយើង បង្គាប់បញ្ជាមិនបានឡើយ សរីរៈយន្តនេះដំណើរការដោយស្វ័យតភាព មានតែហេតុបច្ច័យនិងវិបាករបស់កម្មប្រព្រឹត្តិទៅ « លោកនេះគ្មានអញទេ » កុំសន្សំអញច្រើនពេក ប្រយ័ត្នខកចិត្តខ្លាំង ! ។

