អត្ថនៃកិរិយារបស់បុគ្គលម្នាក់ៗ ជាវិស័យនៃសព្វញ្ញុតញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបអាចដឹងបាន ។ ព្រះបរមពោធិសត្វត្រូវរងទុក្ខកិរិយាអស់កាលប៉ុន្មានខែ ព្រោះវិបាកកម្មឲ្យផលដោយសាការរខ្វះសទ្ធាជឿថា មានព្រះសម្មាសម្ពុទ្ធប្រតិស្ថានក្នុងលោកហើយ ហើយថាការត្រាស់ដឹងនោះមិនងាយឡើយ។ សេចក្តីជ្រះថ្លារបស់បុគ្គលម្នាក់ៗខណៈ ពាល់ត្រូវនូវរឿងមួយ យើងជាមួយបុគ្គលដទៃដែលពុំមាន ចេតោបរិញ្ញាណវិជ្ជា ពុំអាចដឹងបានឡើយ ។ ខណៈគេជ្រះថ្លាជាមួយព្រះសង្ឃរតនៈ តែមួយខណៈចិត្ត បុណ្យគេរាប់មិនបានប្រមាណមិនអស់ ឯបុគ្គលដទៃឯណា មើលដោយមំសំចក្ខុ មានសេចក្តីបដិឃៈផងនោះ បាបក៏រាប់មិនបានប្រមាណមិនអស់ដូចគ្នា។ កាបូជាដោយមិនប្រកាន់បុគ្គលបញ្ញត្តិជ្រះថ្លាចំពោះតែបុគ្គល កំណត់ត្រឹមថាព្រះសង្ឃរតនៈ ទោះជនក្នុងសាសនានោះ ជាជនពាលក្តី ឲ្យតែបង្កោនចិត្តទៅហើយបុណ្យរមែងមិនបាត់ទៅណា។ ការបង្កោនដោយសិរសាក្រោមព្រះបាទទា តាមការសន្និដ្ឋាន ខណៈចិត្តពេលនោះ គឺគ្រប់សង្កត់បាននូវ មានៈ (មិនប្រកាន់អញ់ចាស់ អញចេះជាង អញ់ជាបុគ្គលយ៉ាងនេះយ៉ាងនោះ )ទោសៈ (មិនខឹងព្រោះការព្រម បុគ្គលដទៃ តែងប្រកាន់សូម្បីការវាយក្បាលដោយដៃក៏ខឹង )លោភ: ( ដាក់នូវកិត្តិយសចុះ ) មោហៈ (ដល់ព្រមនូវព្រះសង្ឃរតនៈ )ជាដើម ពិសេសបានប្រកាសនូវគុណព្រះសង្ឃរតនៈ ដែលបានបន្តសាសនា ព្រះបរមគ្រូ ។ ការមើលដោយមំសំចក្ខុ បុគ្គលអ្នកសិក្សាខ្លះអាចនឹងតិះដៀលបុគ្គដែលភ្ញាក់ផ្អើលនានា តែមិនបានពិចារណាថា បុគ្គលឆ្វេចឆ្វាចទាំងនោះរមែងកើតភ័យដោយជាតិកំណើត ព្រោះខ្វះទីពឹងក៏រត់រក ទោះការរត់រកមិនទាន់ចំគោលដៅដោយត្រង់ ក៏បានដាំនូវឧបនិស្ស័យ ការបានថ្វាយបង្គំព្រះពុទ្ធបដិមាក្តី ព្រះសង្ឃក្តី ក៏រាប់បានថា បានដាំពូជហើយ ។ គ្មានអ្នកណាម្នាក់សុទ្ធតែយល់ត្រូវទាំងអស់ទេ តែយ៉ាងណាក៏បីដូចយកកញ្ច្រែងទៅដងទឹក បើមិនបានទឹកពេញ ក៏ត្រឹមសើមៗដែរ ។ រៀនមើលសព្វសត្វដោយមេត្តា គ្រប់គ្នាសុទ្ធតែជាញាតិ បើឃើញញាតិខុសហើយ ពុំគប្បីលាត់សារុង ហើយស្តីឲ្យញាតិដែរ ។ មេត្តាជាធម៌គួរបំពេញ ។ បុគ្គលឯណាផ្សាយមេត្តាមួយរឺតទឹកដោះពពែ បុណ្យហៅថារាប់មិនបានប្រមាណមិនអស់។ បុគ្គលបើសុទ្ធតែយល់ត្រូវ ច្បាស់ជាផ្លូវអរិយមគ្គតាំងពីព្រះពុទ្ធបរមគ្រូគង់នៅម្លេះលោកអ៊ុំ។ សត្វលោកប្រព្រឹត្តទៅតាមកម្ម ។ លោកអ៊ុំអាចនឹពោលថាលោកអ៊ុំមិនខ្វល់នឹងសម្បត្តិលោកិយ តែបើខ្វះនូវបារមីមួយណាហើយ មគ្គលផលក៏មិនកើតឡើងដែរ។ លោកអ៊ុំអាចនឹងតបថា បារមី ជាវិស័យរបស់ព្រះសម្មាសម្ពុទ្ធ ។ បារមីគឺជាគុណជាតិដែលយើងសន្សំ មើលព្រះអានន្ទ ព្រះពុទ្ធសម្តែងថាអានន្ទធ្វើបុណ្យមកច្រើនណាស់ ។ បន្ទាប់ពី ព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វានទៅ ព្រះអានន្ទពិចារណានូវពុទ្ធដីការនេះឡើងក៏សម្រេចអរហន្តនៅពេលនោះទៅ។ លោកអ៊ុំអាចនឹងពោលថា យើងជាកូនចាំតែរៀនហើយស្តាប់នូវការប្រាប់ពីឪពុក ចុះបើយើងទៅថៃតាមគេប្រាប់ តែយើងមិនបានត្រៀមនូវលក្ខណៈផ្សេងៗ តើយើងនឹងទៅបានដូចម្តេច ? ព្រះមានពុទ្ធដីការឲ្យលះនូវចិត្តកំណាញ់ យើងក៏ទទួលព្រម យ៉ាងងាយ តែយើងមិនដឹងថាអសវកិលេសដែលដេកត្រាំក្នុងសន្តានអស់មួយសង្សារវដ្តថាហាក់ដូចជាងាយៗ ។ គ្រប់យ៉ាងកើតពីការសន្សំ បើឃើញដូចសម័យពុទ្ធកាល លោកយាយវិសាខាសម្រេចសោតាបត្តិផលងាយៗនោះក៏ដោយសារលោកយាយ សន្សំមកច្រើនហើយ ទើបគ្រាន់តែស្តាប់បន្តិចក៏សម្រេចមគ្គផល។
គ្រប់សព្វសត្វ សុទ្ធតែគួរឲ្យមេត្តា ព្រោះសុទ្ធតែជាជនមានទុក្ខ ជាអ្នកបំរើនៃបញ្ចខន្ធ លុះលះបង់នូវបញ្ចខន្ធនេះបានហើយក៏លាចាកវដ្ដទុក្ខនេះទៅមិនវិលវិញឡើយ។ ចូលរួមជាមួយលោកអ៊ុំប៉ុណ្ណឹង សូមលោកបានបានសេចក្តីសុខ រួចផុតចាកទុក្ខទាំងឡាយ។

