នាទីសុខភាព៖
១- មនុស្សខ្វាក់មើលឃើញរូបភាពតាមក្តីស្រមៃរបស់ខ្លួន គឺទាក់ទងនឹងអារម្មណ៍ ការប៉ះក្លិននិងសម្លេង នាំឲ្យគេយល់សប្តិបានជាធម្មតា។
២- ទាហានអង់គ្លេស យាម៣៦ម៉ោងអត់ដេក ធ្វើឲ្យគេអស់កម្លាំងលើកដៃលើកជើងមិនរួច សូម្បីតែហារមាត់និយាយ ដូច្នេះការដេកមិនគ្រប់គ្រាន់គឺជាប្រភពនាំឲ្យអស់កម្លាំងយ៉ាងធ្ងន់ធ្ងរ។ ក្រោយរៀបការរួច មាន១ភាគបួនដែលបង្ខំចិត្តដេកបែកគ្រែគ្នា របៀបដេកគឺសម្តែងចេញនូវបុគ្គលិករបស់មនុស្សម្នាក់ៗ ។
៣ - មាន១ភាគ៥០នៃក្មេងជំទង់ នៅដេកនោមពេលយប់ មិនអីទេ កុំស្តីបន្ទោសគេ វានាំឲ្យធំធាត់ឡើងជាធម្មតា ។
៤- ៥នាទីតំបូងក្រោយភ្ញាក់ពីដេក ៥០%នៃការយល់សប្តិត្រូវបានបំភ្លេចចោល ១០នាទីក្រោយមកភ្លេច៩០% ។
៥- វ័យជំទង់(93%)តែងមានសំរើបនៅពេលយប់ ដើម្បីបន្ធូរអារម្មណ៍គេតែងតែលេងប្រដាប់ភេទខ្លួនឯង យូរទៅគេញៀននឹងអារម្មណ៍បែបនេះ កុំប្រព្រឹត្តិខ្លាំងពេកវានាំឲ្យបាក់កម្លាំង ឧស្សាហ៍ឈឺក្បាលនិងភ្លេចភ្លាំងច្រើន ចូរហាត់ប្រាណឲ្យបានទៀងទាត់និងកុំមើលរូបភាពដែលទាក់ទងនឹងផ្លូវភេទ ឪពុកត្រូវយល់ដឹងពីបញ្ហានេះបើកូនប្រុសមានសភាពស្លេកស្លាំងខុសធម្មតា កូនអាចគេងមិនគ្រប់គ្រាន់ លួចប្រើថ្នាំញៀន ឬ លេងប្រដាប់ភេទខ្លួនឯង។
៦ - សត្វដែលដេកយូរជាងគេគឺ Koala មួយថ្ងៃដេក២២ម៉ោង ប្រចៀវ២០ម៉ោងក្នុងមួយថ្ងៃ Pangolin ដេក១៨ម៉ោងក្នុងមួយថ្ងៃ ។
៧- ខួរក្បាលចាប់ផ្តើមបោសសំអាតរ៉ាឌីកាល់សេរី(Free radical) ដែលបំផ្លាញសុខភាពខួរក្បាលបណ្តាលមកពីការគិតអវិជ្ជមាន(គិតរាយមាយអត់ប្រយោជន៍)រួចហើយវាផ្ទុកឋាមពលជាថ្មី ឯរាងកាយចាប់ផ្តើមបញ្ចេញអ័រម៉ូនសំខាន់ៗ ដើម្បីឲ្យកោសិកាជួសជុលខ្លួនវា ត្រៀមបំពេញការងារនៅថ្ងៃស្អែក។
៨- ការដេកលក់នាំឲ្យមានការលូតលាស់ចំពោះវ័យនៅមានការលូតលាស់ៈ ទារកត្រូវប្រើពេលយ៉ាងតិច១៦ម៉ោងក្នុងមួយថ្ងៃ(អាយុក្រោមមួយខែដេក២២ម៉ោង)កុមារត្រូវការ១២ម៉ោង , មនុស្សធំ៨ម៉ោង(យ៉ាងតិចក៏៦ម៉ោង)ដើម្បីប្រើពេលជួសជុលការខូចខាតនិងដើម្បីលូតលាស់។
៩- បុរសប្រើពេលយល់សប្តិ៧០%នៃរយះពេលដេក ស្ត្រីតិចជាងនេះ តែបើយល់សប្តិទល់ៗភ្លឺវាជាសញ្ញាខ្សោយខួរក្បាលដែលបណ្តាលមកពីការគិតច្រើន។
១០- រវាងការអត់អាហារនិងការដេកៈ អត់អាហារ២អាទិត្យស្លាប់ តែបើអត់ដេកសោះ១០ថ្ងៃស្លាប់(អ្នកដែលថាខ្លួនដេកមិនលក់សោះទើសៗភ្លឺ យ៉ាងហោចក៏ត្រូវលក់មួយស្របក់ដោយមិនដឹងខ្លួនដែរ) ត្រីដូហ្វីនពេលគេចាប់បាន ខួរក្បាលវាពាក់កណ្តាលដេកលក់ ពាក់កណ្តាលភ្ញាក់ ។

