បើអ្នកគិតថាស្នេហារបស់អ្នកបរាជ័យ ការងាររបស់អ្នកបរាជ័យ អ្នកគិតផ្តោតតែលើរឿងបរាជ័យ នោះអ្នកនឹងបរាជ័យបានសម្រេច ។ បើអ្នកគិតថា អ្នកមិនហ៊ានទេ មិនអាចធ្វើបានទេ មិនអាចទទួលបានទេ នោះអ្នកនឹងគ្មានកម្លាំងចិត្តដោះស្រាយគ្រប់គ្រងលើបញ្ហាទាំងនោះឡើយ ។ ភាពជោគជ័យវាចាប់ផ្តើមឡើងពីឆន្ទៈ វីរយៈ ចិត្តៈ វិមំសារ (ពេញចិត្ត ព្យាយាម តំកល់ចិត្តមាំមិនផ្លាស់ប្តូរ និងការត្រិះរិះពិចារណា) ដែលសុទ្ធតែឋិតនៅក្នុងសភាវៈនៃចិត្ត ឬ គំនិតទាំងអស់ ។ ហេតុនេះបើអ្នកគិតថា អ្នកខ្លាំងជាងអ្នកដទៃ រួចហើយព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព នោះលទ្ធផលបានមកគឺប្រសើរជាងអ្នកដទៃជាមិនខាន ។ ដាក់គោលដៅខ្ពស់នឹងបានខ្ពស់ តែត្រូវស្គាល់ខ្លួនឯងឲ្យបានប្រាកដជាមុនសិន ។ ការតស៊ូវាជាផ្នែកមួយនៃជីវិត មិនមែនកើតមកមានចំពោះតែអ្នកខ្លាំងជាង ឬ ឆ្លាតវាងវៃរហ័សរហួនជាងនោះទេ អ្នកប្រឹងជំនះគឺជាមនុស្ស ឯអ្នកបានទទួលជោគជ័យគឺជាអ្នក ដែលតែងតែគិតថា ខ្ញុំអាចធ្វើបាន ! ។

