១- លើលោកនេះ ផលិតផលគំនិតដែលមានការជួយលើកទឹកចិត្តគ្នា គឺមានតម្លៃខ្ពស់ខ្លាំងណាស់ ការជួយគាំទ្រឲ្យអ្នកដទៃមានការយល់ដឹងពីការរស់នៅ វានឹងផ្តល់ការគាំទ្រត្រឡប់មកវិញផង ជួយខ្លួនឯងឲ្យមានបញ្ញាផង សូមព្យាយាមជួយអ្នកដទៃតាមដែលខ្លួនអាចធ្វើបានចុះ ! ។
២- មានការសិក្សាទៅលើហ្វែសប៊ុក គេរកឃើញថា មានមិនដល់៧%ទេ ដែលយកហ្វែសប៊ុកធ្វើជាកម្មវត្ថុសិក្សា ភាគច្រើនគឺមើលរូបភាពនិងដំណឹងរាយរងផ្សេងៗតែប៉ុណ្ណោះ ។
៣- កុំបោះបង់ក្តីប្រាថ្នាចោលកណ្តាលទីព្រោះតែការនឹកគិតពីការលំបាកជាមុនឲ្យសោះ ថាមិនបាន ក្តីប៉ងប្រាថ្នាបានក្លាយជាការពិតនៅថ្ងៃស្អែកផងក៏ថាបាន ។

