មនុស្សគឺជាសត្វដែលស្វែងរកការសប្បាយ

D

មនុស្សគឺជាសត្វដែលស្វែងរកការសប្បាយតាមផ្លូវវិញ្ញាណរបស់ខ្លួនឯង ដោយសារតែភាពញៀននឹងវេទនាសោយអារម្មណ៍ទើបគេត្រូវរងទុក្ខវេទនាទាំងថ្ងៃទាំងយប់ ដោយភាពមិនច្បាស់លាស់ទាំងនេះ គេមិនមានអ្វីជាទីពឹងនោះទេ ទាំងមិនព្រមទទួលស្គាល់ថានេះជាកំហុសរបស់ខ្លួនឯងទៀតផង ។ សូមប្រទានពរឲ្យខ្លួនឯងតាមរយៈព្រះធម៌ដែលបង្រៀនដោយព្រះពុទ្ធទៅចុះ ! លោកនេះមិនមានអ្វីក្រៅពីវិញ្ញាណនេះទៀតទេ បើវាមិនដឹង វាក៏គ្មានលោកនេះសម្រាប់មនុស្សម្នាក់ៗដែរ វិញ្ញាណគឺជាអ្នកស្វែងរកធម្មជាតិពិតរបស់ខ្លួនឯងដែរ ការដឹងនេះមួយ ​តំរេកត្រេកត្រអាលតាមទ្វារ៦នេះមួយ សុទ្ធតែជាចំណងភព ចងសត្វលោកមិនឲ្យចេញរួចពីវដ្តៈនេះបាន ។ សត្រូវពិតប្រាកដរបស់មនុស្សម្នាក់គឺភាពអាត្មានិយម ព្រោះវានេះហើយដែលនាំមនុស្សឲ្យមានភាពល្ងង់ខ្លៅ កំហឹង ការលោភលន់ ដែលជាបុព្វហេតុនៃបញ្ហាទាំងអស់នៅក្នុងលោក ។

Comments