គិតចុះគិតឡើង គិតខុសគិតត្រូវវានៅតែលើខ្លួនឯងជាអ្នកគិតដដែលទេ គិតរួចហើយធ្វើ បន្ទាប់មកក៏បានទទួលផលពីគំនិតខ្លួនឯងជាធម្មតា។ គិតឲ្យកើតទុក្ខវាក៏កើតទុក្ខ គិតឲ្យកើតសុខវាក៏កើតសុខ តែហេតុអីមនុស្សនាំគ្នាចូលចិត្តគិតឲ្យកើតទុក្ខ ?មើលត្រង់នេះឲ្យច្បាស់ចុះ គឺជាគំនិតអាត្មានិយមសុទ្ធសាធ ផ្លូវធម៌ហៅថាឧបាទាននេះឯង បើគេមិនរកមធ្យោបាយទំលាក់វាចោលទេគេនឹងត្រូវរងទុក្ខដោយសារវាជាអនេកជាតិជាមិនខាន។

