ខណៈនៃការពិតមួយពិត

D

ខណៈនៃការពិតមួយពិតជាមានអំណាចខ្លាំងណាស់ ។
ជាជាងញញឹមជាកិច្ចគួរសម គ្រាន់តែបង្ហាញភាពភ្ញាក់ផ្អើលបន្តិចបានហើយ។
ជាជាងផ្ទុះសំណើច នៅពេលដែលអ្នកមិនដឹងថាត្រូវធ្វើយ៉ាងណានោះ គ្រាន់តែនិយាយការពិតចេញទៅ ។
ជាជាង ធ្វើដូចជាគ្មានបញ្ហា គួរប្រាប់គេឯងថាមានបញ្ហាហើយនិយាយត្រង់ៗអំពីអារម្មណ៍របស់អ្នក!!!។
ចូរផ្តល់កិត្តិយសចំពោះការពិត
ចូរផ្តល់កិត្តិយសចំពោះខ្លួនអ្នក
គួរធ្វើជាខ្លួនឯង...មិនបាច់ប្រឹងធ្វើឲ្យដូចអ្នកណានោះទេ...។
=> តើធ្លាប់ជួបបញ្ហាអ្វីមួយដែលធ្វើឲ្យយើងចង់និយាយប្រាប់គេ ប្រាប់ឯង...ក៏ប៉ុន្តែ យើងដឹងច្បាស់ថា ប្រសិនបើយើងភ្លាត់មាត់និយាយ នោះច្បាស់ជាមានការច្របូកច្របល់ឬឈ្លោះគ្នាហើយ ...ដូច្នេះ តើអ្នកខំប្រឹងទប់មិននិយាយ ស្ទើរតែឆ្គួតទៅឬ ?។

Comments