និរោធសមាបត្តិ

D

និរោធសមាបត្តិចូលបានដរាបណាបានសម្រេចសមាបត្តិ៨រួចហើយ ហេតុនេះទើបព្រហ្មមិនអាចចូលនិរោធបាន(រូបព្រហ្មខ្វះអរូបសមាបត្តិ អរូបព្រហ្មខ្វះរូបសមាបត្តិ) ។ បើដឹងថានឹងដាច់សង្ខារក្នុងរយៈពេលមុន៧ថ្ងៃមិនបាច់ចូលនិរោធទេ ព្រោះកម្មនឹងរារាំងមិនអាចឲ្យនិរោធវិថីប្រព្រឹត្តិទៅបាន៧ថ្ងៃឡើយ នឹងចេញមកវិញមុនពេលកំណត់(មុនចុតិកិច្ចបានកើតឡើង) ទើបព្រះពុទ្ធត្រាស់ហាមថា ចូលនិរោធមិនបាន បើដឹងថាត្រូវអស់អាយុសង្ខារមុន៧ថ្ងៃ (គឺពិចារណាមើលមុននឹងចូលនិរោធ) ។

Comments