អ្នកកាសែតសំភាសលោកសេដ្ឋីៈ លោកជាអ្នកមាន តែហេតុអីក៏នៅតែរស់នៅជាមួយម្តាយ ម្តេចមិនទិញវីឡាមួយឲ្យគាត់រស់នៅផងទៅ ? ។
លោកសេដ្ឋីៈ ម្តាយខ្ញុំជួយឲ្យខ្ញុំមានថ្ងៃនេះ គាត់គឺជាអ្នកទិញស្បែកជើងដែលល្អបំផុតឲ្យខ្ញុំពាក់ទៅរៀនកាលពីតូច គាត់ហ៊ានទិញចំណីឆ្ងាញ់ៗដែលខ្លួនគាត់មិនដែលហ៊ានហូបឲ្យខ្ញុំញ៉ាំ គាត់បែកញើសហូរញើសពេញៗមួយថ្ងៃដោយសារតែខ្ញុំ ខ្ញុំមានប្រពន្ធហើយក៏ដោយ ក៏គាត់នៅក្បែរខ្លួនខ្ញុំជានិច្ច ពេលជីវិតខ្ញុំបានទទួលជោគជ័យ ខ្ញុំពិតជាមិនអាចរស់នៅអត់គាត់បានទេ គាត់ក៏មិនអាចរស់នៅអត់ខ្ញុំបានដែរ ព្រោះចំណីអាហារពេលឆ្អិនរួច គាត់ស្រែកហៅខ្ញុំមុនគេរហូត ។ គាត់ថា ខ្ញុំគឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ជីវិតគាត់ ឯខ្ញុំក៏មិនអាចអត់គាត់បានដែរ ពេលយប់មកដល់បើមិនបានឃើញមុខម្តាយខ្ញុំ ខ្ញុំមិនអាចដេកលក់ទេ ! ។
អ្នកកាសែតបើកភ្នែកធំៗ កត់ត្រាពាក្យពេចន៍យ៉ាងញ៉ាប់ដៃ ......ចុះអ្នកចំពោះលោកឪពុក អ្នកម្តាយអ្នកវិញ យ៉ាងណាដែរ ?

