វិបស្សនាគឺជាការសិក្សានិងត្រួតពិនិត្យជំរៅចិត្

D

វិបស្សនាគឺជាការសិក្សានិងត្រួតពិនិត្យជំរៅចិត្ត(Deeper insight) តើចិត្តដូចម្តេចទើបជាចិត្តមានសេរីភាពនិងពោរពេញដោយភ័ព្វសំណាង ? នៅពេលដែលចិត្តបានធូរស្រាលពីគំនាបនៃការគិត ចិត្តលែងសូវរវល់ខ្វល់ខ្វាយ ចិត្តមានពិសោធក្នុងភាពស្ងប់ស្ងាត់ គឺជាចិត្តដែលមានសេរីភាព និងជាចិត្តដែលពោរពេញទៅដោយភ័ព្វសំណាង ។ ចិត្តដែលលុះក្រោមអំណាចការគិត (Thought process )លែងចេះឈប់គិត ជាចិត្តគ្មានសេរីភាពទាល់តែសោះ ចិត្តប្រភេទនេះគឺជាទាសករនៃការគិតដែលគ្មានការសំរាក(Relaxation) ! វាត្រៀមខ្លួនដើម្បីកើតរោគចិត្តធំៗជាច្រើន ដូចជា Stress --> Anxiety --> Depress --> Suicide --> Schizophrenia ។ល។ បើមិនព្រមដកថយទេ ជាន់ថែមទៅ អ្នកនឹងបានទៅដល់គោលដៅសមតាមប្រាថ្នាជាមិនខាន ជីវិតយើងមិនមែនមានច្រើនឯណា ? ។គប្បីមានស្មារតីភ្ញាក់រលឹកទាន់ពេល ក្នុងការបំលែងពីគំនិតអវិជ្ជមានទៅវិជ្ជមាន បើគ្មានការត្រួតពិនិត្យការគិតនេះទេ គំនិតដែលផុសឡើងមក ភាគច្រើនគឺជាគំនិតដែលឥតគុណធម៌។បន្ទាប់មកយើងចាប់ធ្វើការជាមួយចិត្ត ដែលប្រកបដោយគុណភាពយើងនឹងធ្លាក់ចូលមកកាន់តំណាក់កាលធម្មជាតិវិញ ដែលគ្មានចំណងនិងសំពាធក្នុងគំនិតអតីតកាលឬអនាគត ដែលមានតែការចូលចិត្ត មិនចូលចិត្ត ក្តៅក្រហាយស្តាយក្រោយ ការក្រៀមក្រំនិងការភ័យព្រួយជាដើម។ការប្រយុទ្ធតស៌ូជាមួយនឹងភាពខ្មៅងងឹតរបស់ចិត្ត គឺដើម្បីទ្រទ្រង់ចិត្តល្អឲ្យដុះដាល និងពង្រីកសមត្ថភាពក្នុងការគិត ឲ្យចិត្តចេះស្ងប់ស្ងៀមនិងចេះសម្រាកបានគ្រប់គ្រាន់ដើម្បីបំប៉នឋាមពលទុកដោះស្រាយបញ្ហាជាបន្តទៀត ! ជីវិតគឺជាការដោះស្រាយបញ្ហា ! ជីវិតគឺជាការចងនិងស្រាយ ! ជីវិតគឺជា .......។

Comments

hungry-era

Hello friend, how are you? A few days ago I did my witness run on Serey. If you think I can be a good witness on the Serey platform. Then you can help me by giving me your valuable witness vote. thank you

Witness Username: ( hungry-era )