បាតុភូតយល់សប្តិៈ
១តាមគម្ពីរពុទ្ធសាសនាពន្យល់ថាៈយល់សប្តិគឺបណ្តាលពី អាហារកំរើក(ញ៉ាំឆ្អែតពេកឬអាហារប្លែក) ស្លេសកំរើក(ឡើងស្លេសខ្លាំង)ទឹកប្រម៉ាត់កំរើក(ចាល់ទឹកប្រម៉ាត់ចូលឈាម ចូលស្បែក)សរសៃប្រសាទកំរើក(បាយជាប់ជើងយល់សប្តិឃើញឈ្លើងទាម មេឃត្រជាក់អត់ដណ្តប់ភួយ នាំឲ្យយល់សប្តិឃើញហែលទឹក) បណ្តាលពីខ្សោយសរីរាង្គខាងក្នុង(ឃើញសត្វដេញខាំរត់ហត់ស្ទើរស្លាប់)និងសុបិន្តនិមិត្ត(ជាប្រស្នាទេវតា ជីដូនជីតាលោកឃើញហេតុល្អអាក្រក់ជិតមកដល់ លោកប្រាប់មុន)។ក្នុងគម្ពីរអភិធម្មបានពន្យល់ថា អារម្មណ៍មានអាយុឬកម្លាំងវែងខ្លីវាផ្សាយចេញពីភវង្គនៅតាមបញ្ចទ្វារឬមនោទ្វារនាំឲ្យវិថីចិត្តនៅមនោទ្វារកើតឡើង បើអារម្មណ៍មានកម្លាំងខ្សោយ(វិថីចិត្តកើតត្រឹមតែសម្បដិច្ឆន្នៈឬសណ្តីរណៈចិត្ត)នាំឲ្យការយល់សប្តិនោះមិនអាចចាំបាន តែបើវិថីចិត្តកើតដល់វោដ្ឋវនឬជវនគឺយល់សប្តិនោះចាំច្បាស់។ការយល់សប្តិច្រើនគឺបណ្តាលមកពីការគិតច្រើន នាំឲ្យខ្សោយខួរក្បាល។
២តាមវិទ្យាសាស្ត្រៈចិត្តមានពីរប្រភេទ ចិត្តក្នុងសភាពដឹង(Conscienceឬសតិសម្បជ្ជញ្ញៈ )កើតពីកោសិកានៅសំបកខួរក្បាល វាធ្វើការនៅពេលដឹងខ្លួន ហើយឈប់ធ្វើការនៅពេលដេកលក់ និងចិត្តក្នុងសភាពមិនដឹង(Sub conscienceឬអនុសតិសម្បជ្ជញ្ញៈឬអញាណៈ)ធ្វើការនៅពេលដេកលក់ វាជាអ្នកប្រមូលពត៌មានដែលកើតពីការគិតនៅពេលថ្ងៃរៀបចំទុកដាក់ក្នុងឃ្លាំងស្តុកនៅគល់ខួរក្បាល ពេលខ្លះវាជួយវិភាគដោះស្រាយបញ្ហាឲ្យយើងនៅពេលយើងគិតមិនចេញពីថ្ងៃ ទៅគិតឃើញក្នុងយល់សប្តិ ពេលខ្លះយើងអត់បានគិតផងស្រាប់តែវាផុសចេញមកថាត្រូវដោះស្រាយដូច្នេះៗ។ការយល់សប្តិគឺកើតពីការបំពេញការងាររបស់Subconscience វាកើតក្នុងតំណាក់កាលREM(Rapid eye moment ) ដែលជាសភាពនៃការដេកលក់មិនស្ងប់នៅជិតភ្លឺ។សូមចូលរួមយោបល់បន្ថែមផង ។

