វិទ្យាសាស្ត្រថ្ងៃនេះ ! ! !

D

វិទ្យាសាស្ត្រថ្ងៃនេះ ! ! !
១- ជាតិដែកដែលមាននៅក្នុងឈាមយើងវាមានរាងដូចជាផ្កាយ វារត់តាមចរន្តឈាម ហើយស្តុកទុកក្នុងថ្លើម បើលើសវានឹងធ្វើអុកសីុតកម្មឲ្យរលាកសាច់ថ្លើម ។ ស្ត្រីមានទំងន់ត្រូវលេបថ្នាំជាតិដែកឲ្យគ្រប់៩០គ្រាប់ក្នុងរយះពេលមានផ្ទៃពោះ ពុំនោះទេគេអាចប្រឈមមុខនឹងការខ្វះគ្រាប់ឈាមទាំងម្តាយនិងកូន។
២- ចំងាយ១០០០០ឆ្នាំពន្លឺពីផែនដី មានសុទ្ធតែដុំពពកអាកុល(Alcohol )ដែលមានអង្កត់ផ្ចិត ៤៦៣ ០០០ ០០០ ០០០ គម ដែលអាចច្រកជាធុងបីយែរបាន ៤០០ពាន់លានធុង(អ្នកចូលចិត្តផឹកស្រាគួរតែដឹកគ្រឿងក្លែមទៅកាន់ទីនោះ ! )។
៣- ជីវិតធ្វើពីអាតូម បន្ទាប់មកវិទ្យាសាស្ត្រសិក្សាពីអាតូម ដល់បច្ចុប្បន្នក្រុមអាតូមនាំគ្នាសិក្សាពីអាតូមគ្នាឯង ! ។
៤- ផែនដីនឹងវិលយឺតចុះក្នុង១៧មីលីសឺកុង(ms)ក្នុងមួយសតវត្ស ទៅថ្ងៃមុខក្នុងមួយថ្ងៃមានតែ២២ម៉ោងទេ (ព្រោះទំនាញព្រះអាទិត្យថយចុះ)។
៥- គេធ្វើបានតេលេស្កុបមួយដែលអាចមើលឃើញចំងាយ២២ឆ្នាំពន្លឺ បន្តិចទៀតយើងអាចមើលឃើញអាប៉ូឡូចុះលើឋានព្រះច័ន្ទដោយផ្ទាល់ភ្នែកបាន ! ។
៦- ធាតុផ្សេងៗដែលមាននៅក្នុងចក្រវាឡ វាមាននៅក្នុងខ្លួនយើងទាំងអស់ ហេតុនេះយើងគឺជាសមិទ្ធិផលនៃចក្រវាឡ គ្មានអ្នកណាយកអីពីចក្រវាឡបានទេ ការខិតខំប្រឹងប្រែងកាប់សម្លាប់គ្នាដើម្បីគរពូនទ្រព្យ ទីបំផុតត្រូវក្លាយជាចក្រវាឡវិញទាំងអស់ ! ធម្មជាតិពូនផ្តុំករកើតហើយ បែកធ្លាយទៅវិញជាធម្មតា ! យើងមកនេះគឺដើម្បីសិក្សាយកបទពិសោធជីវិតទៅអភិវឌ្ឍចិត្តឲ្យបានល្អ រួចហើយយើងត្រឡប់ទៅកាន់ចក្រវាឡវិញ ! ! !។ចុងបញ្ចប់ យើងត្រូវក្លាយជាផូសីុល ដែលចូលទៅក្នុងការសម្អាតឋាមពល ! ដូច្នេះត្រូវសម្អាតឋាមពលក្រខ្វក់របស់ចិត្តឲ្យហើយទៅទើបបានទៅនៅផ្នែកឋាមពលដែលល្អបាន ! ! ! 

Comments