ភាវនាឲ្យជាប់ !
ឮត្រឹមតែឮ ឃើញត្រឹមតែឃើញ គិតត្រឹមតែគិត ដឹងត្រឹមតែដឹង ខុសក៏លះ ត្រូវក៏លះ សិស្សក៏មិនត្រូវជាប់ជំពាក់នឹងគ្រូ គ្រូក៏មិនត្រូវជាប់ជំពាក់នឹងសិស្ស កុំជាប់នឹងចេះ ក៏មិនត្រូវជាប់ជំពាក់នឹងអ្នកដទៃ សត្វលោករមែងប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួន ! ។ អ្នកមិនដែលបាត់បង់ភ័ព្វសំណាងអ្វីនោះទេ បើចិត្តអ្នកតាំងនៅតែជាមួយខ្លួនឯង មិនសង្ឃឹម មិនទុកចិត្ត មិនរីករាយ រហូតដល់បាត់បង់ស្មារតីប្រុងប្រយ័ត្នទេនោះ ! ។ រៀនរស់រីករាយតែម្នាក់ឯងឲ្យហើយទៅ ព្រោះគ្មានអ្នកណាគេនៅជាមួយយើងរៀងរហូតនោះទេ ! ។
=> វិបស្សនាគឺជាបច្ចេកទេសចេញពីចិត្តគិត ឆ្ពោះទៅកាន់ចិត្តដែលទទេស្អាត។

