របៀបចិញ្ចឹមកូន

D

របៀបចិញ្ចឹមកូន : អ្នកកាសែតបានសំភាស ស្ត្រីជាមាតាពីររូប
មាតាទីមួយ ដើម្បីឲ្យកូនមានអនាគតល្អ ត្រូវមានការអប់រំតឹងតែងបន្តិច ត្រូវតែល្អតាំងពីតូច មិនត្រូវឲ្យនិយាយរកនិងសេពគប់ក្មេងមិនល្អ មិនត្រូវឲ្យក្មេងបានឃើញប្រពៃណីគ្រួសារមិនល្អនៅខាងក្រៅ បែងចែកពេលវេលាឲ្យរៀនសូត្រឲ្យបានម៉ត់ចត់ ពេលទំនេរគឺអាចប៉ះពាល់យ៉ាងខ្លាំងដល់ការរៀនសូត្ររបស់ក្មេង។ប្រើប្រាស់ពេលទំនេរឲ្យមានប្រយោជន៍ដូចជាការអានសៀវភៅឬរៀនឧបករណ៍តន្រ្តី។
មាតាទីពីរ កូននៅក្មេងមានរបៀបរស់នៅតាមបែបក្មេង ត្រូវបានទទួលក្តីស្រឡាញ់ពីក្នុងគ្រួសារឲ្យបានច្រើន កុំឲ្យបាត់បង់ភាពកក់ក្តៅ ដើម្បីឲ្យវាអាចធ្វើអំពើល្អដល់អ្នកដទៃបាន។ទំនាក់ទំនងរវាងក្មេងៗគឺជាសេរីភាពរបស់វា ធ្វើយ៉ាងណាពេលធំឡើងឲ្យវាអាចរស់នៅចុះសំរុងក្នុងសង្គម នឹងអាចទទួលបានក្តីស្រឡាញ់ពីអ្នកដទៃតែប៉ុណ្ណឹងបានហើយ ខ្ញុំគ្មានមហិច្ឆតាអីធំជាងនេះឡើយ !!។
ចំពោះទស្សនះមាតាទាំងពីរនេះ តើអ្នកយល់យ៉ាងណា?តើកូនៗរបស់ពួកគេនឹងក្លាយទៅជាមនុស្សដូចម្តេចនៅថ្ងៃអនាគត?

Comments