ច្បាប់ឋាមពលចិត្ត !
មនុស្សខ្លះកើតមកមានអវៈយវៈមិនគ្រប់គ្រាន់ ឬរូបសម្រស់មិនស្អាតបាត បើគិតតែឈឺចាប់ពីបញ្ហានេះគេរឹតតែមានទុក្ខកាន់តែខ្លាំងទេ នាំឲ្យអកុសលចេញមុខឲ្យផលកាន់តែច្រើន ផ្ទុយទៅវិញបើគេចេះគិតតែរឿងល្អនោះជីវិតគេក៏បានជួបតែរឿងល្អដែរ ។ ក្នុងពិភពលោកមានមនុស្សពិការច្រើននាក់ណាស់ដែលចេះសាងជីវិតឲ្យមានជោគជ័យលើសពីមនុស្សធម្មតាសឹងមិនគួរឲ្យជឿ ។ ត្រូវដឹងថា បើយើងបញ្ចូលទិន្នន័យអាក្រក់ៗទៅក្នុងចិត្ត(គិតផ្តោតចងចាំទុក) ចូរត្រៀមខ្លួនជាមុនប្រុងដោះស្រាយជាមួយផលអាក្រក់ទាំងឡាយដែលប្រុងនឹងកើតឡើងទៅ ! ដើម្បីដោះស្រាយផលវិបាករបស់វា គេត្រូវគិតរឿងល្អៗ រឿងដែលពោរពេញទៅដោយភាពស្រុះស្រួលយ៉ាងរលូន រឿងរីករាយ ត្រូវគិតហើយគិតទៀតដើម្បីឲ្យឋាមពលចិត្តស្រូបទាញយកការពិតមកឲ្យផង នឹងដើម្បីលុបបំបាត់ទិន្នន័យចាស់ៗដែលមិនល្អចោលផង នេះជាវិធីផ្លាស់ប្តូរភ័ព្វវាសនា ឬ វិធីដោះស្រាយជាមួយផលកម្មអកុសលនេះឯង ។ ការទៅវត្តប្រគេនចង្ហាន់លោក ការដាក់ទានដល់អ្នកមានសីល គឺជាវិធីផ្លាស់ប្តូររលកសញ្ញានេះឯង ។

