ចំពោះកាធ្វើសមាធិរបស់ខ្ញុំនាពេលបច្ចុប្បន្ន មានដំណើរការប្រែប្រួលបានល្ជជាងមុន។ ពេលខ្លះ បានឈានដល់ មានអារម្មណ៍ថាខ្លនឯងត្រីមផ្នែក ក ចុះក្រោមគឺមិនដឺងរាងកាយរបស់ខ្លួនឯង ដឹងតែផ្នែកច្រមុះ ក្បាល មានអារម្មណ៍ថាខ្លួនអណ្តែតក្នុងអាកាស ចំនួន៣ដងហើយ លោកតា។ តើតើការធ្វើសមាធិមានសភាពបែបនេះ បានឈានដល់ដំណាក់កាលណា ??? អរគុណលោកតា..![]()
![]()
។
សាធុៗ ល្អណាស់ចៅ នេះជាតំណាក់ដែលសតិនិងចិត្តចេះប្រមូលផ្តុំហើយ វាមិនបែកខ្ញែករាត់រាយ ពេលចិត្តចាប់រាយមាយ ចៅចាប់ពិចារណា អ្វីៗមិនទៀង ជាទុក្ខ មិនមានអ្វីជារបស់ខ្លួនទៅណា ពិចារណាឲ្យឃើញច្បាស់ដោយបញ្ញាខ្លួនឯង ហេតុអីបានព្រះពុទ្ធពោលដូច្នេះ ?។ កុំភ្លេចប្រុងប្រយ័ត្នក្នុងការរក្សាសីលកុំឲ្យដាច់ផង។រាល់ថ្ងៃចៅកាន់សីល៥ ខិតខំគោរពប្រត្តិបត្តិតាមជានិច្ច ។ ចៅជួនបុណ្យកុសលដែលបានមកពីការធ្វើសមាធិ សូមអំណាចនៃមហាកុសលនេះជួយទ្រទ្រង់ថែរក្សា លោកតាអោយមានសុខភាពល្អមាំមួន មានយុវែង...

