• អត្ថប្រយោជន៍១០យ៉ាងរបស់ទឹកអំពៅ៖
១. ទឹកអំពៅ អាចជួយដល់សុខភាពថ្លើម
២. ទឹកអំពៅ អាចជួយបញ្ចុះទឹកនោម ការផឹកទឹកអំពៅអាចបន្ធូរភាពមិនស្រួលបង្កដោយការឆ្លងរោគលើផ្លូវទឹកនោម។ យើងអាចលាយទឹកដូង និងក្រូចឆារជាមួយនឹងទឹកអំពៅ និងផឹក២ដងក្នុងមួយថ្ងៃអាចបន្ធូរអារម្មណ៍ក្រហាយបាន។ ទឹកអំពៅក៏មានប្រូតេអ៊ីនច្រើនដែលជួយដល់សុខភាពតម្រងនោម។
៣. ទឹកអំពៅ អាចជួយសម្រួលដល់ការបន្ទោរបង់
៤. ទឹកអំពៅ គឺជាភេជ្ជះប៉ូវកម្លាំងធម្មជាតិ ដែលសំបូរទៅដោយកាបូអុីដ្រាត ជាតិដែក ប្រូតេអីុន និងប៉ូតាស្យូម
៥. ទឹកអំពៅ មានកម្រិតជាតិស្ករធម្មជាតិទាប ដូច្នេះ សម្រាប់អ្នកជំងឺទឹកនោមផ្អែមមួយចំនួន ពួកគេអាចញុាំវាបាន
៦. ទឹកអំពៅ ជួយថែរក្សាធ្មេញអោយមានសុខភាពល្អ និងបំបាត់ក្លិនមាត់
៧. ទឹកអំពៅ ជួយព្យាបាលជំងឺផ្ដាសាយ សម្បូរទៅដោយប៉ូតាស្យូម
៨. ទឹកអំពៅ ជួយអោយស្បែកមានសំណើម ធ្វើអោយធ្មេញសស្អាត
៩. ទឹកអំពៅ មានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ ព្រោះមានជាតិសរសៃរលាយដែលជួយគ្រប់គ្រងទម្ងន់និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ក្នុងរាងកាយ ដែលជាមូលហេតុនៃការឡើងទម្ងន់។
១០. ទឹកអំពៅជួយព្យាបាលរបួស នៅពេលយើងមានស្នាមជាំ យើងអាចផឹកទឹកអំពៅបានព្រោះទឹកអំពៅសំបូរដោយ sucrose ដែលជាភ្នាក់ងារព្យាបាលរបួសធម្មជាតិ និងជួយឲ្យរបួសឆាប់ជា។

