កម្ពុជា ស្ថិតក្នុងចំណោម ប្រទេស ដែលមានការ នេសាទ ត្រី ទឹកសាប ដ៏ច្រើន ក្នុងពិភពលោក។ វិស័យ ជល ផល របស់កម្ពុជា រួមមានការ នេសាទចិញ្ចឹមក្រពះ និង ការនេសាទ ទ្រង់ទ្រាយ ធំ និង ការ ប្រមូលផល ការកែច្នៃ និង ទីផ្សារ។
វិស័យជលផល ដើរតួនាទីយ៉ាង សំខាន់ នៅក្នុងវិស័យ សេដ្ឋកិច្ច សន្តិសុខ ស្បៀងអាហារ និង អាហារូបត្ថម្ភ ដែល រួមមាន ទឹក សាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និង ទន្លេសាប ត្រូវ បានចាត់ទុកថាជា ប្រភពត្រីទឹកសាប ដ៏ សំបូរ បំផុតក្នុងពិភព លោក ដែល ផ្តល់ ទិន្នផល ត្រី ទឹកសាប ប្រចាំ ឆ្នាំ ប្រមាណ៧៥ ភាគ រយ និង បរិមាណ ប្រូតេអ៊ីន ប្រមាណ៦០ភាគរយ។
មានកត្តាជាច្រើនដែលបច្ចុប្បន្នការនេសាទជាលក្ខណគ្រួសាររបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គតែងត្អូញត្អែពីការបាត់បង់ធនធានធម្មជាតិ តាមរយៈការនេសាទខុសច្បាប់ (ការប្រើឧបករណ៍ឆក់ គប់គ្រាប់បែក ថ្នាំបំពុល ) ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលចរន្តទឹក តាមរយៈគម្រោងអភិវឌ្ឍន៍នានា ។
ដោយលោក សេង ក្រីយ៉ាបាននិយាយថា៖
«យើងពឹងផ្អែកលើរបរនេសាទ។ យើងគ្មានជំនាញអ្វីផ្សេងទេ បើមិនដូច្នេះទេ យើងនឹងទៅធ្វើការជាកម្មករសំណង់នៅពេលដែលយើងមិនអាចរកត្រីទៀត។ ខ្ញុំមិនអាចរកត្រីបរិភោគបានទៀតទេ ហើយខ្ញុំត្រូវទិញត្រីពីផ្សារយកមកហូប »។

