ហេតុផលគេង៣យ៉ាង ដែលជួយដល់ការសម្រកទម្ងន់

D
dara-kh
.បើតាមអ្វីដែលពួកយើងបានដឹងអោយឃើញថា ការគេងគឺសំខាន់ដូចគ្នាជាមួយនឹងការហាត់ប្រាណ ដោយសារតែវាក៏អាចជួយធ្វើអោយអ្នកស្រកទម្ងន់បានដែរ។ អញ្ចឹងហើយបានការគេងចាំបាច់បំផុតដល់រាងកាយរបស់អ្នក ពីព្រោះខួរក្បាលរបស់អ្នកនឹងស្វែងរកថាមពលនៅកន្លែងផ្សេងទៀត ដូចជាអាហារដែលមានកាឡូរីខ្ពស់ និងជាតិស្ករជាដើម។
១. គេងអោយបានគ្រប់គ្រាន់ជំនួយការកាត់ប្រាណបានប្រសើរ
ដើម្បីទទួលបានថាមពលសម្រាប់ការហាត់ប្រាណ អ្នកត្រូវសម្រាលអោយបានពេញលេញហើយនៅពេលអ្នកសម្រាក រាងកាយរបស់អ្នកនឹងបង្កើតអរម៉ូនលូតលាស់ ដែលធ្វើអោយសាច់ដុំក្នុងរាងកាយលូតលាស់។
២. ការគេងមិនគ្រប់ធ្វើអោយចំណង់អាហារកើនឡើង
អរម៉ូនដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងចំណង់អាហារ និងដំណេកដែលជាហេតុធ្វើអោយនៅពេលដែលអ្នកគេងបានតិច អ្នករំខានដល់អរម៉ូនឆ្អែតរបស់អ្នក។ 
៣. ការគេងអាចបន្ថយការឃ្លានអ្វីផ្អែមៗ
វាប្រហែលជាមិនគួរអោយភ្ញាក់ផ្អើលទេ ប្រសិនបើអ្នកស្រេកឃ្លានអ្វីផ្អែមៗ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ តាមពិតទៅ ការងងុយគេង និងការឃ្លានអាហារ គឺជាការរំយោច កើតឡើងដោយសារតែការគេងមិនគ្រប់គ្រាន់។

Comments