ចង់បានទំនាក់ទំនងស្នេហាដ៏ល្អមួយត្រូវទាមទារអ្វីខ្លះ

D
dara-kh



ចង់បានទំនាក់ទំនងស្នេហាដ៏ល្អមួយត្រូវទាមទារច្រើនណាស់ មិនមែនគ្រាន់តែនិយាយថាស្រឡាញ់គ្នា គ្រប់យ៉ាងប្រសើរនោះទេ។​

សម្របខ្លួន ព្រោះបើមិនចេះសម្របខ្លួនខ្លះនោះទេនឹងឈ្លោះគ្នារាល់ថ្ងៃមិនខាន។ តែពេលខ្លះយើងព្យាយាមសម្របខ្លួនពេក វាអាចធ្វើឲ្យខ្លួនឯងហត់  តែនេះជាអ្វីដែលយើងត្រូវទទួល។​

ការអភ័យទោស ព្រោះគ្មានអ្នកណាមិនចេះខុសនោះទេ ដូច្នេះត្រូវចេះលើកលែងទោសឲ្យគ្នា កែប្រែគ្នា។ រៀនអភ័យទោសឲ្យគេ និងខ្លួនឯងនោះទើបអាចរក្សាស្នេហាបានយូរ។​

ទទួលយកភាពឯកាដោយខ្លួនឯងបាន ព្រោះគេមិនអាចនៅក្បែរយើងគ្រប់ពេលឡើយ។ ត្រូវប្រាកដថាអាចនៅម្នាក់ឯងបានទោះបីគ្មានគេក៏ដោយ។​

មានភាពអត់ធ្មត់ខ្លាំង ព្រោះពេលដែលស្រឡាញ់គ្នាកាន់តែយូរ តែងតែមានភាពថ្នាំងថ្នាក់ អន់ចិត្ត ខឹង ទាស់គំនិតគ្នាជាដើម។  វាតម្រូវឲ្យអ្នកចេះអត់ធ្មត់ ចេះទប់អារម្មណ៍ ចេះទប់កំហឹងព្រោះបើមិនបែបនេះទេ វានឹងផ្ទុះឡើង។​

នៅមានរឿងច្រើនទៀតដែលយើងត្រូវមាន តែបើអាចមានប៉ុន្មានចំណុចនេះគឺល្អណាស់ហើយ៕

Comments