គ្រប់ផ្កាសុទ្ធតែស្អាត
គ្រប់ផ្កាសុទ្ធតែស្អាត និងមានក្លិនទៅតាមប្រភេទរបស់វា យើងមិនអាចប្រៀបធៀបបានទេ ព្រោះថា ទីកន្លែងនៃការលូតលាស់ធំធាត់ខុសគ្នា បរិបទជុំវិញក៏ខុសគ្នា រូបរាង ពណ៌ ក្លិន ហើយពេលវេលានៃការចាប់ផ្តើមរីក រោយ ក៏ខុសគ្នា ចំណែកឯអាយុកាលកំណត់នៃការមានជីវិតរស់ក៏ខុសគ្នា🤍🪷
- ចង់សុខត្រូវរីករាយ និងពេញចិត្តចំពោះអ្វីដែលធម្មជាតិបានផ្តល់ឲ្យ!
- រស់នៅមើលតែខ្លួនឯងបានហើយ ថាខ្វះអី គួរបន្ថែមអ្វី កុំរវល់ច្រណែន និងចង់បានអ្វីដែលមិនមែនជារបស់ខ្លួនឯង ឬទៅដេកកើតទុក្ខប្រៀបធៀបជីវិតគេនឹងខ្លួនឯងអី!
