សោតាបត្តិយង្

D
dara1987
សោតាបត្តិយង្គ អង្គនៃសោតាបត្តិមគ្គ មាន ៤ យ៉ាង គឺ៖
១. សប្បុរិសសំសេវោ > ការសេពគប់នូវសប្បុរស
២. សទ្ធម្មស្សវនំ > ការស្ដាប់ធម៌របស់សប្បុរស
៣. យោនិសោមនសិការោ > ការធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា
៤. ធម្មានុធម្មប្បដិបត្តិ > សេចក្ដីប្រតិបត្តិធម៌សមគួរដល់លោកុត្តរធម៌

💎 បិ. ១៩ / ទំ. ១៦០ 💎

អដ្ឋកថា 📖
ពាក្យថា សោតាបត្តិយង្គានិ (អង្គនៃការសម្រេចសោតាបត្តិមគ្គ) បានដល់ អង្គនៃការដល់នូវក្រសែ។ អធិប្បាយថា ហេតុនៃការបានសោតាបត្តិមគ្គ។ ពាក្យថា សប្បុរិសសំសេវោ (ការសេពគប់នូវសប្បុរស) សេចក្ដីថា ការចូលទៅគប់រកសប្បុរសមានព្រះពុទ្ធ ជាដើម។ ពាក្យថា សទ្ធម្មស្សវនំ (ការស្ដាប់ធម៌របស់សប្បុរស) បានដល់ ការស្ដាប់ធម៌ គឺព្រះត្រៃបិដក ដ៏ជាទីសប្បាយ។ ពាក្យថា យោនិសោមនសិការោ (ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា) បានដល់ ការធ្វើទុកក្នុងចិត្តដោយអំណាចអនិច្ចលក្ខណៈ ជាដើម។ ពាក្យថា ធម្មានុធម្មប្បដិបត្តិ (សេចក្ដីប្រតិបត្តិធម៌សមគួរដល់លោកុត្តរធម៌) សេចក្ដីថា បដិបត្តិកិច្ចបដិបត្តិជាខាងដើមដែលជាចំណែកតូចនៃលោកុត្តរធម៌។

Comments