ម៉ែតែងប្រដៅថា

D
dara1987
ម៉ែតែងប្រដៅថា៖
បើនឹងរើសយកនរណាម្នាក់ សូមរើសយកអ្នកដែលគេស្រលាញ់យើង។ នោះគេនឹងអាចអត់ទ្រាំជាមួយយើងបាន និង អាចលើកលែងទោសឲ្យយើងបាននៅពេលមានកំហុសម្ដងម្កាល។
ព្រោះគេស្រលាញ់កូន ។ បើកូនរើសយកអ្នកដែលកូនស្រលាញ់គេ វាមិនគង់វង្ស និង ខ្វះនូវភាពអំណត់ចំពោះចំណងគ្រួសារ។
តែខ្ញុំឆ្លើយនឹងម៉ែថា៖
អ្នកដែលខ្ញុំស្រលាញ់គេ និង អ្នកដែលគេស្រលាញ់ខ្ញុំ គឺខ្ញុំមិនរើសទាំងពីរណា៎ ម៉ែ! អ្វីដែលខ្ញុំត្រូវការ មិនមែនឲ្យគេមកស្រលាញ់ខ្ញុំតែម្ខាង ឬ ខ្ញុំស្រលាញ់គេតែម្ខាងនោះទេ តែអ្វីដែលពិតគឺខ្ញុំចង់បានបែប #យើងស្រលាញ់គ្នាទៅវិញទៅមក ។
មិនត្រូវការឲ្យអ្នកណាស្រលាញ់អ្នកណាលើសអ្នកណា ។ ក្ដីស្រលាញ់គឺស្មើភាពព្រោះយើងស្រលាញ់គ្នា។
បើរើសយកអ្នកដែលគេស្រលាញ់យើងវាអាចល្អដូចម៉ែថាមែនហើយ តែយើងនឹងគ្មានថ្ងៃស្គាល់នូវអ្វីដែលហៅថាស្នេហាពិតប្រាកដ។ ព្រោះយើងរស់នៅជាមួយមនុស្សដែលគេស្រលាញ់យើង តែយើងមិនបានស្រលាញ់គេ ។ បើរើសយកអ្នកដែលយើងស្រលាញ់ តែគេមិនស្រលាញ់យើងក៏ពិបាកនឹងរកក្ដីសុខ។
ក្ដីស្រលាញ់របៀបនេះមិនស្ថិតនៅក្នុងក្ដីស្រមៃរបស់ខ្ញុំទេ ហើយខ្ញុំជឿថាម្នាក់ដែលខ្ញុំស្រលាញ់គេហើយគេក៏ស្រលាញ់ខ្ញុំ គេនឹងមានវត្តមាននៅលើលោកនេះ។
________________________________

Comments