ខពោះវៀនស្ពៃជ្រក់

D
dara1987
ខពោះវៀនស្ពៃជ្រក់

គ្រឿងផ្សំ

ពោះវៀនជ្រូក ១/២ គីឡូក្រាម / ស្ពៃជ្រក់ ៣ ខាំ / គ្រឿងប៉ូចកាក់ ៥ គ្រាប់ / ខ្ទឹមស ២ មើម / ម្រេច ១ ស្លាបព្រា / ស្ករត្នោត ១ ស្លាបព្រា / ប៊ីចេង ១ ស្លាបព្រា / ស្ករស ១ ស្លាបព្រា / អំបិល ១/២ ស្លាបព្រា / ម្សៅស៊ុប ១ ស្លាបព្រា / ត្រសក់ ២ ផ្លែ / ខាត់ណា ១ ខាំ

វិធីធ្វើ :

យកពោះវៀនជ្រូកទៅលាង កោសឲ្យស្អាត បន្ទាប់មកកាត់ជាដុំៗយកទៅប្រឡាក់ជាមួយខ្ទឹមសចិញ្ច្រាំ។ បន្ថែមម្រេច ស្ករស ស្ករត្នោត ប៊ីចេង ម្សៅស៊ុប ជាមួយនឹងពោះវៀនជ្រូក រួចផ្អាប់ទុកកន្លះម៉ោងដើម្បីឲ្យវាចូលជាតិសព្វសាច់ល្អ។ យកស្ករត្នោតកូរក្នុងឆ្នាំងឲ្យឡើងជើងអង្ក្រង ទើបចាក់ពោះវៀនជ្រូកដែលប្រឡាក់រួចចូល។

ចាប់ផ្ដើមកូរបញ្ចូលគ្នាឲ្យស្មើសាច់ ទើបចាក់ទឹកចូលឆ្នាំងឲ្យសមាមាត្រនឹងបរិមាណពោះវៀនជ្រូក។ រម្ងាស់វាឲ្យឆ្អិន រួចដាក់គ្រឿងប៉ូចកាក់និងស្ពៃជ្រក់ចូលត្រឹមមួយពុះនោះជាការស្រេច។





Comments