ស្វាមីម្នាក់បានអៀវភរិយាដើរឡើងភ្នំ ដើម្បីធ្វើទេសចរណ៍កម្សាន្តនៅប្រទេសចិន។ ស្វាមីភរិយាមួយគូនេះ បានរៀបការតាំងពី៤០ឆ្នាំមុន ហើយស្វាមីមានអាយុបងភរិយាចំនួន៧ឆ្នាំ។ ក្រោយមក ភរិយាក៏បានកើតជំងឺស្វិតសរសៃ ដែលបណ្ដាលឲ្យសាច់ដុំទាំងអស់ស្វិតលែងធ្វើចលនាបាន ហើយនាងត្រូវដេកតែមួយកន្លែង។
លោក វ៉ាង យូសានដែលជាស្វាមីបាននិយាយថា៖
-“ ប្រពន្ធរបស់ខ្ញុំបានរៀបការនៅអាយុ១៨ឆ្នាំ ហើយនាងចូលចិត្តដើរទេសចរណ៍កម្សាន្តណាស់ តែក្រោយពេលរៀបការហើយ យើងមានជីវភាពខ្វះខាត ធ្វើឲ្យយើងគ្មានលទ្ធភាពដើរកម្សាន្តឡើយ!
ឥឡូវនេះ យើងអាចសន្សំប្រាក់សម្រាប់ដើរកម្សាន្តបាន តែនាងបែរជាដើរមិនរួច ដូចនេះ ខ្ញុំត្រូវអៀវនាង! យើងមានផែនការដើរទេសចរណ៍ទៅមើលពិភពលោកទាំងមូល!”
លោកបានពោលបន្ថែមទៀតថា៖
-“ ឱសុភាពបុរសទាំងឡាយអើយ! អស់លោកមានសំណាងជាងខ្ញុំ ព្រោះប្រពន្ធរបស់អស់លោកអាចដើរបាន ដូច្នេះសូមអស់លោកមេត្តាកុំភ្លេចជូននាងដើរកម្សាន្តផង!”
ប្រែសម្រួលពីអត្ថបទបរទេស
ទុត បូ


