ធ្វើការ ៦ថ្ងៃ/សប្តាហ៍ ដើម្បីសម្រាក ១ថ្ងៃ
ធ្វើការ ៨ម៉ោង ដើម្បីញ៉ាំរយៈពេល ១៥នាទី
ធ្វើការពេញមួយឆ្នាំ ដើម្បីសម្រាកមួយ ឬពីរសប្តាហ៍
ធ្វើការពេញមួយជីវិត ដើម្បីចូលនិវត្តន៍នៅពេលចាស់ទៅ ឬដល់ដង្ហើមចុងក្រោយក៏មាន ៖ នៅទីបំផុតទើបយើងដឹងថា ជីវិតគឺគ្មានអ្វីក្រៅពីត្រូវប្រឹងប្រែងដើម្បីតែសេចក្តីសុខក្លែងក្លាយ ភ្លេចគិតពីសេចក្តីសុខផ្លូវចិត្ត ហើយក្លាយទៅជាទាសករនៃសម្ភារៈនិយមតាមគ្នា និងទាសភាពរបស់សង្គម ដែលយើងមើលមិនឃើញថាជាច្រវាក់លោកីយ៍ឡើយ ។
ជីវិតគឺជាដំណើរដ៏ខ្លី និងមិនទៀងមួយ ហើយជាមធ្យមម្នាក់ៗ មានពេល ១០ឆ្នាំ ៧ ទៅ ៨ ដងតែប៉ុណ្ណោះ ចូររៀនរីករាយនូវទី ១០ឆ្នាំ ដែលអ្នកកំពុងមានឲ្យមានអត្ថន័យ និងគុណតម្លៃជាទីបំផុតឲ្យខ្លួនឯង ឬជាតិសាស្ត្ររបស់អ្នក បង្កើតវាឡើងឥឡូវនេះ !


