ជីវវិទ្យានិយាយថា បន្ទាប់ពីដៃគូជីវិតនៅជាមួយគ្នារួចហើយ មេជីវិតឈ្មោលពី ២០០ ទៅ ៣០០ លានត្រូវបានបញ្ចូលដោយបុរស ទៅកាន់ស្រ្តី។ ពួកវាទាំងអស់ចាប់ផ្តើមហែលទៅជួបជាមួយអូវុល ក្នុងចំណោម ២០០ លាននោះមានត្រឹមតែ ៣០០ ទៅ ៥០០ ប៉ុណ្ណោះដែលទៅដល់កន្លែង។ (អ្នកផ្សេងទៀតមានការនឿយហត់នៅតាមផ្លូវព្រោះវាមិនមែនជាការប្រណាំងប្រជែងងាយស្រួលឡើយ) ហើយក្នុងចំណោម 300 នាក់ដែលអាចឈានដល់អូវុល (ពង) មានតែពងមួយប៉ុណ្ណោះដែលបង្កកំណើតបាន ហើយក្នុងករណីនេះអ្នកឈ្នះគឺជាអ្នកហ្នឹងហើយ។
តើអ្នកធ្លាប់គិតអំពីរឿងទាំងនេះទេ?
អ្នករត់ប្រណាំងដោយគ្មានភ្នែក គ្មានជើងរបស់អ្នក ដោយគ្មានការអប់រំ ដោយគ្មានវិញ្ញាបនបត្រ គ្មានជំនួយផ្សេងៗ តែអ្នកនូវតែឈ្នះ
តើអ្វីដែលអ្នកគិតថាអ្នកនឹងចាញ់ឥឡូវនេះ?
ឥឡូវនេះអ្នកមានភ្នែក មានទាំងជើងដៃ ពេលនេះអ្នកបានស្គាល់ការអប់រំ ពេលនេះអ្នកមានផែនការ និមិត្តរូប មនុស្សជាទីស្រឡាញ់នៅក្បែរអ្នក និងក្តីស្រមៃជាដើម។
ដូច្នេះអ្នកមិនអាចបោះបង់ខ្លួនឯងបានឡើយ! ឥឡូវនេះបើអ្នកបោះបង់ខ្លួនឯងវាគឺជាការប្រមាថដល់អ្នកបង្កើតរបស់អ្នក(អ្នកម្តាយនិងលោកឲពុករបស់អ្នក។ វាមិនមានបញ្ហាអ្វីណាមួយដែលអ្នកឃើញនៅពេលនេះធ្ងន់ធ្ងរពេកនោះទេ!
ចូរប្រឈម ប្រយុទ្ធតស៊ូ ដោះស្រាយជាមួយបញ្ហាទាំងនោះណា ហើយចងចាំជានិច្ចថា! អ្នកឈ្នះតាំង ពីកំណើតមកម្ល៉េះ។ ហើយអ្នកក៏នឹងឈ្នះនៅថ្ងៃនេះដែរ ក្នុងសមរភូមិបច្ចុប្បន្នរបស់អ្នក...។


