ស្រលាញ់សៀវភៅតែមិនចេះអាន

D
dara1987
ស្រឡាញ់សៀវភៅតែមិនចេះអាន
នាថ្ងៃមួយមានលោកយាយម្នាក់គាត់បានចូលទៅក្នុងបណ្ណាគារដើម្បីរកមើលសៀវភៅដែលគេបានតាំងទុកលក់ជាច្រើននៅក្នុងបណ្ណាគារនោះ ហើយគាត់បានដើរមើលសៀវភៅមួយជុំរហូតគាត់អស់កម្លាំងចុកជើងហើយក៏អង្គុយចុះមើលសៀវភៅដែលគេបានតាំងទុកនៅលេីធ្នេីរ។ ពេលនោះអ្នកទិញសៀវភៅផងដែលចូល ទៅមុនសួរលោកយាយថាតើលោកយាយត្រូវការសៀវភៅមួយណា? អាចជ្រើសយកបានខ្ញុំជាអ្នកចេញលុយជូនលោកយាយ!
🔵លោកយាយឆ្លើយថា ពិតមែនទេនាង!
🟢អ្នកទិញនោះឆ្លើយថា ចាស លោកយាយ!
🔵លោកយាយឆ្លើយថា យាយបានត្រឹមតែមេីលនិងស្រឡាញ់ទេនាង តែយាយមិនចេះអានអក្សរទេ យាយអរគុណចៅហើយ។ 
គាត់បានបន្ថែមទៀតថា សៀវភៅល្អមានច្រើន តែអ្នកចេះអក្សរមិនសូវស្រឡាញ់សៀវភៅ មិនស្រឡាញ់ការអានសោះ យាយស្តាយដែលកើតមកចំជំនាន់មិនបានសិក្សារៀនសូត្រព្រោះស្រុកទេសកើតសង្គ្រាម តែសង្គមសព្វថ្ងៃនេះមានសព្វគ្រប់ ហើយគួរតែនាំគ្នាប្រឹងអាន ប្រឹងរៀនព្រោះយើងនៅក្មេងមានឱកាសច្រើនតទៅមុខទៀតណាចៅ។

Comments