គ្រឿងផ្សំ
_សាច់គោ ១គីឡូ វះជាចង្វារមូល ឬជាបន្ទះៗ(តាមចំណូលចិត្ត) / _ទឹកត្រី ១ស្លាបព្រាបាយ / _អំបិល កន្លះស្លាបព្រាបាយ / _ស្ករស ២ស្លាបព្រាបាយ / _ប្រេងល្ង ២ស្លាបព្រាបាយ / _ប៊ីចេង ១ស្លាបព្រាកាហ្វេ / _ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ / _ល្ងស ២-៣ស្លាបព្រាបាយ / _ម្ទេសហុយ (ដាក់តាមចំណូលចិត្ត)។
វិធីធ្វើ៖
១.យកសាច់ដាក់ប្រឡាក់ជាមួយ ទឹកត្រី អំបិល ប្រេងល្ង ស្ករស ប៊ីចេង ម្រេចម៉ត់ ល្ងស និងម្ទេសហុយប្រឡាក់ចូលគ្នាឱ្យសព្វល្អ ទុករយៈពេល ១ម៉ោង រួចហើយយកទៅដាក់ហាលថ្ងៃ ២-៤ថ្ងៃ (ដើម្បីឱ្យសាច់ស្ងួត និងក្រៀម)
២.បន្ទាប់ពីហាលហើយអាចហូបបាន យកសាច់ទៅអាំង ឬចៀន តាមចំណូលចិត្តជាការស្រេច អាចជ្រលក់បន្ថែមជាមួយទឹកម្រេច ឬជ្រក់ល្ហុងតាមចំណូលចិត្តកាន់តែឆ្ងាញ់៕





