របៀបធ្វើសង់ខ្យាល្ពៅ

D
dara1987
របៀបធ្វើសង់ខ្យាល្ពៅ



គ្រឿងផ្សំ

– ល្ពៅ / – ខ្ទិះដូង / – ស្ករស ឬ ស្ករត្នោត / – ពងទា រឺ (ពងមាន់ តាមចំណូលចិត្ដ) / – អំបិល / – ស្លឹកតើយ ( បើចង់បានរសជាតិស្លឹកតើយ) / – ម្សៅឆា (ដាក់ក៏បានបើចង់សង់ខ្យារាងរឹង)

វិធីធ្វើ

១- យកល្ពៅទុំទាំងមូល ខ្វៀលក្បាលចេញ ( កុំអោយធំពេក ) ហើយយកស្លាបព្រា កោសបណ្ដូលចេញ រួចលាងទឹកចេញអោយស្អាត ហើយផ្កាប់អោយស្រស់ទឹកអស់ល្អ

២- យកខ្ទិះដូងដាក់ចូលក្នុងចានធំមួយ (បើចង់បានរសជាតិស្លឹកតើយ ត្រូវកិនស្លឹកតើយអោយម៉ត់ជាមួយខ្ទិះដូចរួចច្រោះយកទឹក) រួចលាយជាមួយស្ករស ពងទា និង អំបិលបន្តិច ហើយវាយបញ្ចូលគ្នាអោយឡើង / ( ភ្លក់មើលអោយផ្អែម ) ទើបចាក់ក្នុងល្ពៅអោយពេញ

៣- បន្ទាប់មកយក មកដាក់ចំហុយអោយឆ្អិន ទុកអោយត្រជាក់យកកាំបិត កាត់រៀបដាក់ចាន រួចជាការស្រេច។




Comments