🌻កុំបន្ទោសគេ ដែលចេះតែធ្វើឱ្យយើងយំ។ តែគួរបន្ទោសខ្លួនឯង ដែលអនុញ្ញាតឱ្យគេមានឥទ្ធិពលលើជីវិតរបស់យើងជ្រុលខ្លាំងពេក។
🌿កុំបន្ទោសថាគេ ដាក់សម្ពាធឱ្យយើង។ តែគួរបន្ទោសខ្លួនឯងដែលមិនចេះរើបម្រាស។
🌻កុំន្ទោសថាគេ ធ្វើឱ្យយើងខកចិត្ត។ តែគួរបន្ទោសខ្លួនឯង ដែលរំពឹងពីគេខ្ពស់ពេក។
📍អ្វីដែលសរសេរមកខាងលើ សុទ្ធសឹងតែជាអ្វីដែលខ្ញុំពីមុនចេះតែបន្ទោសអ្នកដទៃ។ ថាព្រោះពួកគេធ្វើឱ្យខ្ញុំទៅជាបែបនេះ ឬ បែបនោះ។ តែក្រោយឆ្លងកាត់ភាពជោគជាំនៃជីវិត ក្រោយពីបានឆ្លងកាត់ ចំណោទជីវិតដ៏លំបាកៗ មានទាំងចំណោទដែលគ្មានដំណោះស្រាយ និង មានដំណោះស្រាយ។
ធ្វើឱ្យខ្ញុំរកឃើញថា ការពិតគឺខ្ញុំទេ ដែលគ្មានលទ្ធភាព គ្រប់គ្រង ឬ កាន់ចង្កូតនាវាជីវិតរបស់ខ្លួនឯងបាន។
មួយរយៈចុងក្រោយនេះ ខ្ញុំចំណាយពេលតាមដាន ខ្ញុំសង្កេតយ៉ាងយកចិត្តទុកដាក់ពីខ្លួនខ្ញុំ ជាជាងការតាមដាន ទាមទារពីអ្នកដទៃ ថាអ្នកណាអាចឱ្យអ្វីយើងបានខ្លះ? ឬ តើអ្នកណាដែលយើងអាចពឹងពាក់បានខ្លះ? ពេលយើងយកចិត្តទុកដាក់ និង តាមដានខ្លួនឯងជាប់ ក៏ដឹងថា រឿងខ្លះ កំហុសខ្លះ យើងខ្លួនឯងក៏មានចំណែកធ្វើឱ្យខ្លួនឯងទៅជាបែបហ្នឹង បើមិនច្រើន ក៏តិចដែរ។
📌គ្មាននរណាម្នាក់នៅលើលោកនេះ អាចឱ្យយើងក្លាយទៅជាអ្វីមួយបានឡើយ បើយើងមិនចង់។

