
ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិត អន្តរជាតិ និងកីឡាករចំនួន ៧ រូប ទៅចូលរួម ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ ២០២៤ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ ។

កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ បាននិយាយថា ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” ប្រមូលផ្តុំ ដោយអត្តពលិកមកពី១១ ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍មកជួបជុំគ្នា នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវដើម្បីប្រកួតប្រជែងដណ្តើមេដាយ ជូនប្រទេសរៀងៗខ្លួន។ ចំណែកកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងកីឡាករចំនួន ៧ រូបក្នុងនោះកីឡាករស្រ៊ិន រាជ្យ កីឡាករ ឆឹង ណូរ៉ា កីឡាករ ឆេង ច័ន្ទកក្កដា កីឡាករ ជីម ចន្ថា និងកីឡាករ ខាន់ ឆៃយ៉ា ។

កីឡាកររូបនេះបានបបន្តថា ក្រុមកីឡាករកាយវប្បកម្មកម្ពុជាបានត្រៀមខ្លួនរយៈពេលវែងណាស់មកហើយ អ្វីដែលសំខាន់រយៈពេល ៦ ខែចុង ក្រុមយើងបានធ្វើការហ្វឹកហាត់សកម្មភាព និងរបរអាហារតារស្តង់ដាន និងគ្រប់គ្រាន់។ ការប្រកួតនេះមានកីឡាករមកពី១១ប្រទេសរួមមានប្រទេសកម្ពុជា ថៃ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡាស៊ី ឥណ្ឌូនេស៊ី ទីមរ ប្រុយណេ និងម្ចាស់ផ្ទះ ប្រទេសឡាវ ។

កីឡាករទំាងអស់ ដែលចូលរួមការប្រកួតកម្រិតអន្តរជាតិ បែបនេះ សុទ្ធតែកីឡាករជើងខ្លាំងប្រចាំប្រទេសនីមួយៗ ហើយកីឡាករកម្ពុជា មានសមត្ថភាព ប្រហាក់ប្រហែល នឹងកីឡាករ ទាំងនេះដែរ ។ ចំពោះមេដាយវិញ កីឡាករគ្រប់រូបតែងតែចង់បានជូនជាតិ ដូច្នេះរូបលោក និងកីឡាករផ្សេងព្យាយាម ធ្វើឲ្យបានល្អ យើងមិនអាចមលើស្រាលកីឡាករបរទេសបានឡើយ យើងហ្វឹកហាត់ គេក៏ហ្វឹកហាត់ដូចគ្នា យើងក៏ខ្លាំង គេក៏ខ្លាំង។

កីឡាកររូបនេះបានបន្ថែមថា កីឡាករទាំង ៥ រូប គឺកីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើវិញ្ញាសា Men’s sports physique over 175cm កីឡាករ ឆឹង ណូរ៉ា ប្រកួតលើវិញ្ញាសា Men’s athlete physique up to 167 cm 4kg និង Fitness Physique កីឡាករ ឆេង ច័ន្ទកក្កដា ប្រកួតលើវិញ្ញាសា Men’s athlete physique up to 167cm 4kg កីឡាករ ជីម ចន្ថា ប្រកួតលើវិញ្ញាសា Men’s athlete Physique up to 175cm 6kg និងកីឡាករ ខាន់ ឆៃយ៉ា ប្រកួតលើវិញ្ញាសា Men’s sport physique up to 170cm – 2kg។

រាល់ការចំណាយទៅលើព្រឹត្តិការណ៍ កីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០៤ នេះទំាងការធ្វើដំណ្តើរ ស្នាក់នៅ និងហូបចុកជារបស់លោក ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាផ្ទាល់តែម្តង ដោយសារសព្វថ្ងៃសហព័ន្ធមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន នកីឡាទេ ៕

