
គ្រឿងផ្សំ
ស្វាយខ្ចី ១ផ្លែល្មម សាប់ ឬឈូស / -បង្គាក្រៀម ៣ស្លាបព្រាបាយ / -សណ្តែកដីលីង បុកឲ្យម៉ត់ល្មម ១ស្លាបព្រាបាយ / -ខ្ទឹមក្រហម ២-៣ដុំ ហាន់ស្តើងៗ / -ម្ទេស ហាន់ល្អិតៗ (តាមចំណង់ចំណូលចិត្ត) / -ជីនាងវង ឬជីគ្រប់មុខ (តាមចំណង់ចំណូលចិត្ត) / -ទឹកត្រី ស្ករស ១ស្លាបព្រាបាយ / -ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ / -អំបិល បន្តិច
វិធីធ្វើ៖
១.លាយទឹកត្រី ស្ករស អំបិល ម្ទេស ខ្ទឹមក្រហម និងបង្គាក្រៀមចូលគ្នា រួចដាក់ស្វាយចូលច្របល់ចូលគ្នាឲ្យសព្វ ហើយភ្លក្សមើលល្មម អាចបន្ថែមរសជាតិតាមចំណងចំណូលចិត្ត
២.ដាក់ស្លឹកជី និងសណ្តែកដីចូល ច្របល់ចូលគ្នាឲ្យសព្វម្តងទៀតជាការស្រេច។

