របៀបធ្វើបង្អែមតៅស៊ន

D
dara1987
របៀបធ្វើបង្អែមតៅស៊ន 

គ្រឿងផ្សំ

_សណ្តែកបាយ 3 ខាំ / _ស្ករ៥ខាំ / _អំបិលចុងស្លាបព្រាកាហ្វេ / _ទឹក១លីត្រ / _ម្សៅឆា ឬ ម្សៅដំឡូងមី ២ស្លាបព្រា / _ខ្ទិះដូង ១ខាំ

វិធីធ្វើ

១- ត្រាំសណ្តែកបាយក្នុងទឹកក្តៅពីរម៉ោង ហើយលាងសំបកចេញ សម្រស់អោយស្រស់ទឹក។

២- ដាក់ចំហុយ ៣០នាទី។

៣-ដាំទឹកអោយពុះ ចាក់ស្ករនិងអំបិលចូល ដាំអោយពុះ។

៤- លាយម្សៅឆាជាមួយទឹក៥-៦ស្លាបព្រាបាយ រួចចាក់ក្នុងទឹកស្ករ កូរអោយសព្វ។

៥- ចាក់សណ្តែកបាយចំហុយចូល ហើយកូរអោយសព្វ។

៦- បរិភោគក្តៅៗ ដោយមានស្រូបខ្ទិះដូង

៧-បើចង់ឲ្យកាន់តែឆ្ងាញ់ សូមបរិភោគជាមួយ នំចាខ្វៃ។



Comments