ខ្ញុំដឹងថា ខ្ញុំរឹងមាំ! តែក៏មិនប្រាកដថា ខ្ញុំអាចទទួលយកបានគ្រប់រឿងនោះទេ។
ទុកពេលឱ្យគ្នាខ្លះក៏បាន ឬ មើលរំលងខ្លះទៅក៏បាន។ ខ្ញុំមិនថាអីទេ! ព្រោះខ្ញុំនៅមានរឿងជាច្រើនទៀតដែលត្រូវដោះស្រាយ។ និង នៅមានកន្លែងជាច្រើនទៀតដែលខ្ញុំមិនទាន់បានទៅដល់។ សូមទុកពេលឱ្យខ្ញុំបានដកដង្ហើមឱ្យស្រួល មួយៗ និង វែងៗ ឱ្យអស់ចិត្តផង។
ខ្ញុំដឹងថាខ្ញុំជាអ្នកចម្បាំង! ហើយខ្ញុំតែងច្បាំងដើម្បីបានទទួលបាននូវភាពរីករាយ សន្ដិភាព និង សេរីភាពផ្នែកផ្លូវចិត្ត។
ហេតុនេះ សូម្បីទុកឱ្យខ្ញុំមានឱកាសរីករាយ! សម្រាប់បញ្ហាខ្លះ រឿងខ្លះ មនុស្សខ្លះ មកយឺតបន្ដិចក៏បាន ខ្ញុំមិនប្រកាន់ទេ។
_____________________________________
#ស្រទន់មន្ដស្នេហ៍

