ម៉ាស៊ីននាវាយក្សមួយខូចហើយពុំមាននរណាម្នាក់ចេះជួសជុលវាសោះ។ម្ចាស់នាវាក៏បានជួលវិស្វករគ្រឿងយន្តម្នាក់ដែលមានបទ ពិសោធន៍ជាង៣០ឆ្នាំមកហើយ។
ពេលមកដល់គាត់បានពិនិត្យមើលម៉ាស៊ីននាវាយ៉ាងហ្មត់ចត់បំផុតពីលើរហូតដល់ក្រោម។ក្រោយបានពិនិត្យមើលសព្វគ្រប់ហើយគាត់ក៏បើកមាត់ថង់សម្ភារៈគាត់ទាញយកកូនញញួរមួយ ហើយគោះលើកន្លែងមួយដោយថ្នមតិចៗ រួចមកម៉ាស៊ីនក៏ដំណើរការដូចធម្មតាទ្បើងវិញ។ ម៉ាស៊ីនត្រូវបានជួសជុលរួចរាល់ជាស្ថាពរ។
មួយអាទិត្យក្រោយមកវិស្វករគ្រឿងយន្តបានប្រាប់ទៅម្ចាស់នាវាថាតម្លៃសរុបក្នុងការជួសជុលនាវាយក្សគឺ២០.០០០ដុល្លារ។
ម្ចាស់នាវាក៏ស្រែកដោយភ្ញាក់ផ្អើលៈ "ស្អីគេ ម៉េចក៏ថ្លៃម៉្លេះ អ្នកឯងគ្មានឃើញធ្វើអីផង។ឥលូវចេញវិក័យបត្រលំអិតមកអោយយើងមើល"។
វិស្វករគ្រឿងយន្តក៏ឆ្លើយប្រាប់វិញថា" ចម្លើយងាយតើ គោះញញួរមួយប៉ូកអស់តែ២ដុល្លារទេ។ ប៉ុន្តែតម្លៃថាតើត្រូវគោះកន្លែងណា និងគោះប៉ុន្មានដងគឺ១៩.៩៩៨ដុល្លារ"។
នេះជារឿងសំខាន់នៃការស្គាល់តម្លៃជំនាញនិងបទពិសោធន៍របស់គេ...ព្រោះអីទាំងអស់នេះជាលទ្ធផលនៃការតស៊ូស្វែងរក បទពិសោធន៍ រហូតដល់ពេលខ្លះត្រូវបង្ហូរទឹកភ្នែកថែមទៀតផង។
បើខ្ញុំអាចធ្វើការងារនេះបានតែក្នុងពេល៣០នាទី ពីព្រោះខ្ញុំបានចំពាយពេលហាត់រៀនអស់២០ឆ្នាំដើម្បីធ្វើការងារនេះបានតែក្នុងពេលប៉ុណ្ណឹង។
អ្នកត្រូវគិតលុយអោយខ្ញុំជាឆ្នាំ មិនមែនជានាទីនោះទ្បើយ។


