នឹកឃើញអង្កាល់អតីតមិត្តប្រុសខ្ញុំគេរៀការ

D
dara1987
នឹកឃើញអង្កាល់អតីតមិត្តប្រុសខ្ញុំគេរៀការ មានមនុស្សម្នាក់ចិត្តល្អ ខំថតផ្ញើមកឱ្យខ្ញុំមើល ខណៈខ្ញុំបានBlockចោលតាំងពីគេទើបតែបង្ហោះរូបថត pre_weddingថ្មីៗមកម្ល៉េះ! គេខំថតផ្ញើមក ដោយភ្ជាប់ជាមួយពាក្យថា៖
_សង្សារផន់ហ្អែង រៀបការហើយ ណ៎ក!
ខ្ញុំចូលមើលឡើងខ្ទេចខ្ទាំចិត្ត តែខ្ញុំនៅរក្សាបាននូវសុជីវធម៌ល្អដោយឆ្លើយថា (ហូ៎ ....!) ព្រោះខ្ញុំដឹងថាថ្ងៃនេះនឹងមកដល់...
ហើយថ្ងៃនេះក៏កើតឡើងមែន! មិនដឹងទេសកាលខ្យល់កន្ទ្រាក់អី អូសចុះ អូសឡើងខ្ញុំស្រាប់តែឃើញអតីតស្វាមីរបស់គាត់រៀបការប្រពន្ធថ្មីកាលពីម្សិលមិញ ខ្ញុំក៏ថតផ្ញើឱ្យគាត់មើលសងវិញ ដោយសរសេរថា៖
_ស្វាមីផន់ហ្អែង រៀបការហើយ ណ៎ក! 
គេចូលមើលហើយ ខ្ញុំក៏unfriend គាត់ចោលទៅ! ព្រោះខ្ញុំបានសងត្រលប់ ការឈឺចាប់មួយនោះឱ្យគាត់បានយល់ដឹងដែរហើយ។
ពេលខ្លះរឿងខ្លះគ្រាន់តែមិនទាន់ដល់វេនយើងប៉ុណ្ណោះ ហេតុនេះកុំទាន់អរសប្បាយពេលគេជួបទុក្ខ។ ព្រោះអ្នកសើចមុនអាចឮត្រឹម (ហិហិហិ) តែអ្នកចាំសើចក្រោយអាចសើចឮ(ហាស៎! ហាស៎!)។
ព្រោះពេលខ្លះយើងស្ងាត់មិនមែនយើងភ្លេចទេ តែរង់ចាំឱកាស🤭

Comments