គ្រោះថ្នាក់នៃពាក្យសរសេីរ

D
dara1987
គ្រោះថ្នាក់នៃពាក្យសរសេីរ
ពាក្យសរសេីរគឺជាពាក្យមួយដែលអាចជួយលេីកទឹកចិត្តមនុស្សឱ្យខំប្រឹងតស៊ូព្យាយាមជម្នះរាល់ឧបសគ្គក៏ពិតមែនហេីយ ប៉ុន្តែពាក្យសរសេីរក៏ជាពាក្យមួយដែលគ្រោះថ្នាក់ដែលធ្វេីឱ្យមនុស្សដែលធ្លាប់តែស្មោះត្រង់ទៅជាមនុស្សដែលប៉ិនកុហកនិងពិការស្មារតីទៅវិញ។ កាលពីមិនទាន់ទទួលបានពាក្យសរសេីរមនុស្សចេះប្រេីគំនិត និងព្យាយាមជួយដាស់តឿនខ្លួនឯងគ្រប់ពេលវេលា ក្រោយពីទទួលបានពាក្យសរសេីរធ្វេីឱ្យមនុស្សរងចាំតែជំនួយការសរសេីរពីអ្នកដទៃថាខ្លួនឆ្លាត ពូកែ ទេីបអាចធ្វេីរឿងអ្វីមួយឱ្យសម្រេចជោគជ័យបាន។ ថ្ងៃមួយខ្ញុំបានដាក់សំណួរទៅកាន់សិស្ស ហេីយសរសេីរពួកគេថាប្អូនៗទាំងអស់គ្នាឆ្លាតពិតជាអាចធ្វេីបានហេីយឱ្យពួកគេធ្វេីកិច្ចការនោះ បន្ទាប់មកខ្ញុំសួរថា តេីប្អូនគួរតែទទួលបានពិន្ទុប៉ុន្មានក្នុងកិច្ចការមួយនេះ ស្ទេីរតែ៨០%ដែលសិស្សគិតថាខ្លួនគេគួរតែបានពិន្ទុពេញ ទាំងដែលខ្លួនគេមិនមានសមត្ថភាពក្នុងការឆ្លេីយសំណួរឱ្យបានត្រឹមត្រូវនោះទាន់តែសោះ។ 
————————

Comments