" Right People Right Time "
ពេលខ្លះយេីងមិនចាំបាច់ប្រញាប់ពេកទេ មិនបាច់ខ្វល់ច្រេីន ឬគិតច្រេីនពេកនោះទេ ថាពេលណាទេីបដល់គូ ពេលណាមានអ្នកស្រលាញ់នឹងគេ។
ជួនកាលប្រញាប់ចង់បានពេកធ្វេីឱ្យភ្នែកអ្នកព្រិលស្រវាំងមេីលមនុស្សមិនសូវច្បាស់ ធ្វេីឱ្យខាតបង់ពេលវេលាស្គាល់មនុស្សដែលមិនសាកសមនឹងយេីងក៏បាន ។
ជួនកាលរង់ចាំយូរបន្តិច អត់ធន់បន្តិច ទ្រាំឯកាបន្តិច ខកស្នេហ៍ច្រេីនដងបន្តិច នៅថ្ងៃណាមួយមនុស្សល្អៗ ដែលផ្តល់ក្តីសុខឱ្យអ្នកបាន នឹងចូលមកក្នុងជីវិតអ្នកដោយមិនដឹងខ្លួនក៏ថាបាន ។
ត្រូវចាំថាបេីជាគូគង់តែជួបទេ មិនថារយៈពេលខ្លី ឬយូរប៉ុណ្ណា ពេលវេលាល្អស័ក្តសមមកដល់អ្នកគង់តែជួបគូពិតប្រាកដរបស់អ្នក 😍❤️️

