ខ្ញុំស្រលាញ់ឆ្កែរបស់ខ្ញុំណាស់🦮

D
ditthey
រាប់អានមនុស្ស ត្រូវចេះប្រយត្ន័!

ឆ្កែមានចំនុចមួយដែលប្រសើរជាមនុស្សមួយចំនួន៖
ក្នុងមួយជីវិតរបស់សត្វឆ្កែស្គាល់តែភាពស្មោះត្រង់តែប៉ុណ្ណោះ ទោះបីម្ចាស់របស់វាជាអ្នកមាន ឫអ្នកក្រ វាតែងស្មោះត្រង់ហ្នឹងម្ចាស់វាជានិច្ច។

ខុសពីមនុស្សមួយចំនួន ដែលយើងខំជួយខំអាណិត ខំទំនុកបម្រុង តែចុងក្រោយបែរជាបកក្បាលមកខាំយើងវិញ។ ពិសេសគឺមនុស្សពស់វែកតែម្ដង ចឹកគេហើយ តែសម្ដែងធ្វើខ្លូនជាជនរងគ្រោះ អោយគេអាណិត អោយគេគិតថាខ្លួនជាមនុស្ស ល្អ  ស្មោះត្រង់។ 

មួយទៀតមនុស្សឈ្លើង៖ មនុស្សបែបនេះ មើលឃើញតែប្រយោជន៌ទេ ពេលណាអស់ប្រយោជន៌ ហ្នឹងរលាស់ខ្លួនចេញភ្លាម។

មួយទៀតមនុស្សក្លែងក្លាយ៖ សត្រូវដែលយើងមើលឃើញ ងាយស្រួលការពារណាស់ តែបើសត្រូវនៅជិតខ្លួនវិញ គឺគ្រោះថ្នាក់បំផុត។

Comments