Why do you forget what you just learned - learning and memory?ហេតុអ្វីបានជាអ្នករៀនហេីយភ្លេច?

D
dracula

Why do you forget what you just learned - learning and memory?

ហេតុអ្វីបានជាអ្នករៀនហេីយភ្លេច? [Khmer Text Below]

Why do you forget what you just learned - learning and memory? First, you need to understand "how does learning occur in the brain?". It is a 3-step process, based on information processing theory: 

1. Encoding: new information is mentally processed (e.g., think about what you are listening/reading to generate knowledge/understanding) in the short-term/working memory (WM) and encoding from WM to long-term memory (LTM). 

2. Storage: the process of putting new knowledge in LTM. Memory is the capacity to retain information over time. 

3. Retrieval: the process by which you retrieve what you have previously stored from LTM to WM (e.g., recall memory to reinforce new memory). 

Forgetting is the failure in encoding, storage, or retrieval. Then, how to never forget what you learned? It would help if you worked on: 

1. Encoding failure: you can improve encoding from WM to LTM by: 
- Rehearsal (repetition) 
- Chunking - break information into relevant units (not too much load on WM)
- Mnemonic - pictures or acronyms 
- Self-referencing - relate to your personal/existing knowledge. 

2. Storage failure: you can improve the storage in LTM by: 
- Good sleep - deep sleep consolidates your memory. If you don't get adequate sleep (sleep deprivation), you will likely forget (memory loss). 
- Spaced repetition: it takes hours or days for new information to store in LTM as part of the hippocampus in the brain. Therefore, space out your learning over time. Spaced learning is effective in overcoming the forgetting curve. 
- Positive emotions - the influences of emotion on memory. If you are happy, you will likely remember more. 

3. Retrieval failure: you can enhance recall by: 
- Clues - You cannot recall information without memory clues -  something to trigger you (e.g., words, contexts). 
- Active recall - You learn more when trying to get information out of the brain (e.g., self-test, peer-teaching, self-explanation) than getting information in (e.g., rereading, highlighting). 
- Mental capacity - mental effort builds mental abilities. If you work hard and learn, your neurons form more connections in the brain. Effort and learning build mental capacity. 

If you want to explore learning how to learn, please join our School of Students Community FB group or follow School of Students page.

ហេតុអ្វីអ្នកភ្លេចមេរៀនដែលទើបរៀន? 📚🧠 ការរៀន និងអង្គចងចាំ។ 

ជាដំបូងអ្នកត្រូវយល់សិនថា ការរៀនកើតឡើងយ៉ាងដូចម្តេចនៅក្នុងខួរក្បាល។ បើយោងតាម Information processing theory ដំណើរការនៃការរៀននេះ មាន៣ដំណាក់កាល។

1. កត់ត្រា៖ ព័ត៌មានថ្មី ត្រូវរងដំណើរការនៃខួរក្បាល (ឧទាហរណ៍ ការគិតអំពីព័ត៌មានដែលអ្នកបានស្តាប់ ឬអាន ដើម្បីបង្កើតជាចំនេះដឹង ឬការយល់ដឹង) នៅក្នុងអង្គចងចាំរយៈពេលខ្លី(Short-term memory)ឬអង្គចងចាំសំរាប់ដំណើរការ(Working memory) ហើយបន្ទាប់មកវានឹងត្រូវកត់ត្រាចូលទៅក្នុងអង្គចងចាំរយៈពេលវែង (Long Term Memory - LTM).

2. រក្សាទុក៖ ដំណើរការបញ្ចូលចំនេះដឹងថ្មីទៅក្នុងអង្គចងចាំរយៈពេលវែង។ អង្គចងចាំរយៈពេលវែងមានសមត្ថភាពក្នុងការរក្សាព័ត៌មានយូរអង្វែង។

3. 🗣️ការទាញទិន្នន័យមកវិញ(រំលឹក): នេះគឺជាដំណើរការដែលអ្នកទាញយកព័ត៌មានដែលអ្នកបានរក្សាទុកក្នុងអង្គចងចាំរយៈពេលវែងមកអង្គចងចាំសម្រាប់ដំណើរការ (Working memory)។​ ឧទាហរណ៍ ការរំលឹកចំនុចក្នុងមេរៀនចាស់ដើម្បីពង្រឹងដល់ការចំាចំនុចថ្មី។ 

ការភ្លេច គឺជាភាពបរាជ័យនៅក្នុងដំណាក់កាលណាមួយក្នុងចំនោម ការកត់ត្រា ការរក្សាទុក និងការរំលឹកឡើងវិញ។  អ៊ីចឹង តើអ្នកធ្វើដូចម្តេចទើបអ្នកមិនភ្លេចអ្វីដែលអ្នកបានរៀន? ខាងក្រោមជាគន្លឹះមួយចំនួន៖

1️. បរាជ័យលើការកត់ត្រា (Encoding)៖ អ្នកអាចធ្វើអោយការបញ្ជូនទិន្នន័យពីអង្គចងចាំសំរាប់ដំណើរការ(Working memory) ទៅ អង្គចងចាំរយៈពេលវែងមានភាពប្រសើរឡើង ដោយ៖
- ធ្វើដដែលៗ (ទន្ទេញ)
- បំបែកទិន្នន័យអោយតូចៗ (Chunking)។ ការបំបែកព័ត៌មានមួយទាំងមូលទៅជាបំណែកតូចៗដែលពាក់ព័ន្ធគ្នានេះក្នុងគោលបំណងសម្រួលដំណើរការរបស់ Working memory
- ប្រើវិធីសាស្រ្ត Mnemonic ដោយប្រើរូបភាពឬពាក្យកាត់
- ភ្ជាប់ទំនាក់ទំនងព័ត៌មានទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួន ឬចំនេះដឹងដែលមានស្រាប់

2️. បរាជ័យលើការរក្សាទុក៖ អ្នកអាចធ្វើអោយប្រសើរឡើងនូវការរក្សាទុកក្នុងអង្គចងចាំរយៈពេលវែងដោយ៖ 
- គេងអោយបានគ្រប់គ្រាន់៖ ការគេងលក់ស្កប់អាចជួយអោយអង្គចង់ចាំរបស់អ្នកប្រមូលនិងរៀបចំទិន្ន័យរក្សាទុកបានល្អ។ ប្រសិនបើអ្នកគេងមិនគ្រប់ អ្នកនឹងឆាប់ភ្លេច។ 
- រំលឹករំលងថ្ងៃ៖ ដើម្បីអោយទិន្នន័យត្រូវបានរក្សាទុកក្នុងអង្គចងចាំរយៈពេលវែង ផ្នែកអុីប៉ូកំ (hippocampus) នៃខួរក្បាលត្រូវការប្រើពេលរាប់ម៉ោង ឬរាប់ថ្ងៃ។ ដូច្នេះ អ្នកត្រូវរំលឹកអ្វីដែលអ្នកបានរៀនដោយរំលងថ្ងៃ។ ការរំលឹកមេរៀនរំលងថ្ងៃអាចធ្វើអោយអ្នកគេចផុតពីខ្សែកោងនៃការភ្លេច។
- មានអារម្មណ៍ល្អ៖ អារម្មណ៍មានឥទ្ធិពលលើការចងចាំ។ ប្រសិនបើអ្នកសប្បាយរីករាយ អ្នកនឹងចាំព័ត៌មានបានយូរ។ 

3. បរាជ័យក្នុងការទាញទិន្នន័យមកវិញ៖ អ្នកអាចធ្វើអោយការរំលឹកឡើងវិញកាន់តែមានប្រសិទ្ធភាពដោយ៖
- ប្រើវត្ថុជំរុញ (Clues) - អ្នកមិនអាចនឹកឃើញព័ត៌មានឡើងវិញដោយគ្មានគ្រឿងជំរុញ (ឧទាហរណ៍ ពាក្យ ឬបរិបទ) ឡើយ។ ឧទាហរណ៍ អ្នកឃើញគ្រោះថ្នាក់រន្ធត់មួយនៅមុខស្ថានីយប្រេងឥន្ធនៈមួយកន្លែង ថ្ងៃក្រោយមកអោយតែអ្នកជិះកាត់ស្ថានីយប្រេងឥន្ធនៈនោះ អ្នកតែងនឹកឃើញរូបភាពគ្រោះថ្នាក់ពីថ្ងៃមុន។ 
- រំលឹកសកម្ម៖ អ្នករៀនបានច្រើននៅពេលដែលអ្នកព្យាយាមទាញយកទិន្នន័យនោះពីខួរក្បាលមកវិញ (ឧទាហរណ៍ ការធ្វើតេស្តសាកល្បងខ្លួនឯង ការបង្រៀនមិត្តភក្តិ និងការពន្យល់ខ្លួនឯង) ជាងការដែលគ្រាន់តែអានឡើងវិញឬរំលេចចំនុចសំខាន់ៗ(highlight)លើមេរៀនឡើងវិញ។ 
- សមត្ថភាពខួរក្បាល៖ ការប្រើប្រាស់ខួរក្បាលកាន់តែខ្លាំងធ្វើអោយសមត្ថភាពខួរក្បាលកាន់តែពូកែ។ បើអ្នកប្រើប្រាស់ខួរក្បាល និងប្រឹងរៀន កោសិកាប្រសាទអ្នកនឹងបង្កើតទំនាក់ទំនង(ស៊ីណាប់)កាន់តែច្រើននៅក្នុងខួរក្បាល។ (សមត្ថភាពខួរក្បាលអាស្រ័យលើចំនួនស៊ីណាប់)។ ការប្រឹងប្រែងនិងការរៀនធ្វើអោយសមត្ថភាពខួរក្បាលកើនឡើង

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីរបៀបរៀន, សូមចូលរួមក្នុងក្រុមហ្វេសប៊ុក School of Students Community ឬ តាមដានទំព័រហ្វេសប៊ុក School of Students

#LearningHowToLearn 
#Day29

Comments