សំណួរទាំង១០ ដែលអ្នកមិនគួរសួរអ្នកដទៃ

D
dracula
១. រាល់ថ្ងៃធ្វើការងារអ្វី? ហើយមានតំណែងអ្វីដែរ? ហើយបានប្រាក់ខែប៉ុន្មានដែរ?
សំណួរមួយនេះមានលក្ខណៈផ្ទាល់ខ្លួនបន្តិចហេីយក៏មានលក្ខណៈអៀនខ្មាស់ផងដែរព្រោះបេីមុខដំណែងយេីងទាបរឺក៏ប្រាក់ខែយេីងរាងតិចប្រហែលជាមិនសូវចង់ឲ្យនរណាគេដឹងឡេីយ , បេីទោះបេីជាគេមិនសេីចចំអកក៏ខ្លួនយេីងនៅតែមានអារម្មណ៍អៀនខ្មាសផងដែរ។
 
២. ម៉េចបានជាធ្វើការខុសជំនាញដែលបានរៀនអ៊ីចឹង?
មនុស្សយេីងត្រូវចេះបត់បែនតាមកាលៈទេសៈហេីយគេធ្វេីការអ្វីក៏ជាសិទ្ធរបស់គេដែលឲ្យតែមិនលួចឆក់ប្លន់នឹងខុសច្បាប់ការងារទាំងអស់គឺសុទ្ធតែមានតម្លៃដូចគ្នា។
 
៣. មានសង្សារនៅ? មានអ្នកស្រលាញ់នៅ? ហើយពេលណាគិតរឿងរៀបការ?
គេប្រាកដជាមានហេតុផលគេដែលមិនចង់ឲ្យយេីងដឹងហេីយព្រោះមនុស្សយេីងពេលខ្លះចង់បានជីវិតបែបprivate មិនចង់ឲ្យអ្នកណាដឹងជាពិសេសរឿងជីវិតស្នេហាតែម្តង។
 
៤. ឃើញរៀបការយូរហើយ ចុះពេលណាទើបគិតគូររឿងយកកូន?
អាចថាគេមិនទាន់ត្រៀមខ្លួនរួចហេីយគេនៅចង់សប្បាយជីវិតប្តីប្រពន្ធតែពីរនាក់សិនក៏ថាបានឬក៏ពេលខ្លះគេមិនទាន់ត្រៀមថវិការរួចរាល់ព្រោះការបង្កេីតកូននឹងចញ្ចឹមកូនក៏ត្រូវចំណាយមិនតិចប៉ុន្មានដែរ។
 
៥. ឃើញស្រលាញ់គ្នាសឹងអី ហេតុអ្វីបានលែងលះគ្នា?
មនុស្សយេីងអាចប្រែប្រួលតាមពេលវេលាគ្មានអ្នកណាកំណត់បានគ្មានអ្នកណាចង់បែកនោះទេ, វាជាសំណួរដ៏ល្ងង់ខ្លៅមួយបេីសួរបែបនេះ។
 
៦. បច្ចុប្បន្នអាយុប៉ុន្មានហើយ?
សំណួរមួយនេះស្តាប់មេីលទៅអាចថាធម្មតាតែជាពិសេសមនុស្សស្រីគេមិនសូវចង់ឲ្យមនុស្សទូទៅដឹងពីអាយុគេនោះឡេីយខ្លាចគេវាយតម្លៃថាចាស់អីចឹងទៅ។
 
៧. ចុម!​ ទម្ងន់ប៉ុន្មាន? ម៉េចឥឡូវនេះស្គមម៉េស? ម៉េចឥឡូវធាត់ជាងមុនអ៊ីចឹង?
ស្គមពេកក៏មិនស្អាត , ធាត់ពេកក៏មិនល្អ ចឹងហេីយរឿងទម្ងន់នេះយល់ល្អក៏មិនត្រូវសួរនាំដែរព្រោះវាក៏អាចបំបាក់ទំនុកចិត្តគេបានផងដែរ។
 
៨. ថ្ងៃអនាគតមានគម្រោងចង់ធ្វើអ្វី? ចង់ធ្វើការឲ្យគេរហូត ឬចង់មានមុខរបរផ្ទាល់ខ្លួន?
ទាក់ទងនឹងគម្រោងអនាគតវាជារឿងសម្ងាត់របស់គេដែរគេមិនចង់សូវឲ្យអ្នកដ៏ទៃដឹងច្រេីនឡេីយពេលខ្លះបេីប្រាប់ទៅហេីយវាមិនដូចបំណងវាក៏អាចខ្មាស់គេផងដែរ។
 
៩. ផ្ទះនេះបង់រំលោះ ឬទិញដាច់?
ផ្ទះបង់រំលោះថ្វីត្បិតតែគេគ្រប់គ្នាសុទ្ធតែធ្វេីតែបេីឲ្យនិយាយប្រាប់គេគ្រប់គ្នាក៏អាចរៀងខ្មាស់គេខ្លះដែរ។
 
១០. សុខភាពរាល់ថ្ងៃម៉េចដែរ? មានជំងឺប្រចាំកាយអ្វីអត់?
រឿងសុខភាពវាជារឿងផ្ទាល់ខ្លួនរបស់គេដែលគេមិនចង់ឲ្យអ្នកផ្សេងដឹង។
 
បើជៀសបានកុំសួរអីល្អជាង។

Comments