ប្រសិនបេីមានលេខក្រៅប្រទេសខលមកហេីយយេីងទទួលតេីអាចនឹងមានគ្រោះថ្នាក់ឬត្រូវគេ Hack ទូរស័ព្ទទេ?
ខ្ញុំជឿថានេះជាសំណួរដែលពេញនិយមមួយរបស់បងប្អូននិងចង់ដឹងសម្រាប់អ្នកមិន់ទាន់ច្បាស់ហេីយភ័យពេលឃេីញលេខក្រៅប្រទេសខលមកឬលេខប្លែកប្លែកដែលគេប្រេីសេវាកម្ម Fake call ID ជាដេីមផុសមួយនេះនឹងធ្វេីអោយបងប្អូនអស់បារម្មណ៍!
អាចនិយាយថាវាជារឿងមួយដែលពិបាកនឹងទៅរួចដែលគេអាច Hack ទូរស័ព្ទដូចជាកុងធនាគារនិងគណនីផ្សេងៗដែលមានលេីទូរស័ព្ទបងប្អូនដោយគ្រាន់តែបងប្អូនលេីកទូរស័ព្ទគេនិយាយអោយចំវាមិនអាចទៅរួចទេលុះត្រាតែគេអាចគ្រប់គ្រងលេី Network របស់បងប្អូនដែលកំពុងតែស្ថិតនៅបានដែរចឹងកុំបារម្មណ៍អីហេីយប្រពន្ធសុវត្ថិភាពរបស់ទូរស័ព្ទបច្ចុប្បន្នមិនងាយបេីក Access អោយងាយទេ! Call គឺ Call មិនអាចមានសមត្ថភាពក្នុងការបេីកមុខងារផ្សេងៗបានទេចឹងបងប្អូនឈប់បារម្មណទៅ!បញ្ហាដែលកេីតមានឡេីងរាល់ដងនោះគេហៅថាការ Phishing ដែលខលមកបន្លំខ្លួនជាបុគ្គលិកធនាគារក្រុមហ៊ុនដេីម្បីសួរពត៍មានផ្ទាល់ខ្លួនឬលេខ PIN កុងលុយជាដេីមដែលបងប្អូនយេីងចាញ់បោកគេដោយខ្លួនឯងដែលគ្មាននរណាអាច Hack យកទូរស័ព្ទយេីងបានដោយគ្រាន់តែលេីកលេខគេទេ!ការខលវាមិនខុសពី Hacker នៅតែមិនអាចធ្វេីអីបងប្អូនបានដោយគ្រាន់តែផ្ញេីសារដូចគ្នាដែរវាមិនដូចនៅក្នុងរឿងឬខ្សែរភាពយន្តទេបងប្អូនកុំច្រលំវាមិនសាហាវដល់ថ្នាក់នឹងទេ! ទោះជាយ៉ាងណាខ្ញុំចង់ចែករំលែកបងប្អូនបេីឃេីញលេខប្លែកប្លែកកុំលេីកអីល្អជាង Block ចោលក៏ល្អដែរជៀសវាង"អាឡូបងមានគេផ្ញេីមាសពីស្រុកគេតែបេីបងចង់បេីកបងដាក់លុយអោយប្អូន 2000$ សិន" គ្រាន់តែលឺចឹងក្រែងទៅផ្ញេីមែនទៅ ចឹងបានខ្ញុំណែនាំថាមិនបាច់លេីកហ្មងទៅល្អ
ការណែនាំគ្រប់គ្រងសុវត្ដិភាពលេី Network របស់បងប្អូន
ជៀសវាងការប្រេីប្រាស់ Wi-Fi តាមទីសារធារណ:បេីអាច ការប្រេីប្រាស់តាមស៊ីមវាមិនអស់លុយច្រេីនទេ

