របៀបឡើងធ្វើបទបង្ហាញ

D
dracula

របៀបឡើងធ្វើបទបង្ហាញ

១ សំលៀកបំពាក់ឆ្លុះបញ្ចាំងពីការរៀបចំខ្លួន ការអោយតម្លៃកម្មវិធី និង ការអោយតម្លៃខ្លួនឯង។

២ និយាយអោយលឺបន្តិច ព្រោះតិចពេកអ្នកស្តាប់ងងុយ និង មិនចង់តាមដាន

៣ ដាច់ខាតត្រូវបញ្ចាក់អំពី គោលបំណងនៃការធ្វើបទបង្ហាញ តើយើងចង់និយាយអំពីអ្វី បើគោលបំណងមិនច្បាស់ទេ និយាយដល់ចប់គឺមិនមានន័យ។

៤ ជាទូទៅ បទបង្ហាញគេច្រើនប្រើគំនូសតាង រូបភាព ពាក្យខ្លី ការសង្ខេប ជៀងជាងយកអត្ថបទទាំងមូលមកអោយគេអាន។

៥ រាល់ពាក្យគន្លឺះចាំបាច់ អាចដាក់កម្រាស់អក្សរដិត ឬ ប្តូរពណ៌អក្សរដើម្បីអោយអ្នកមើលឆាប់ឃើញ។

៦ ការធ្វើបទបង្ហាញប្រៀបដូចជានិទានរឿង ត្រូវមានក្បាលរឿង តួរឿង សេចក្តីបញ្ចប់រឿង មានភាគ មានវគ្គ មានចំណុចអោយគេចង់តាមដានពីមួយភាគទៅមួយភាគ។

៧ ការធ្វើបទបង្ហាញដ៏ល្អ គឺការត្រៀមលក្ខណៈ តាំងពីការរៀបចំបទបង្ហាញ និង ការសមធ្វើបទបង្ហាញអោយបានច្រើនដងមុនពេលកម្មវិធីមែនទែនមកដល់។

Comments