វាក្យសព្ទចំនួន ១០ពាក្យ ដែលមានពាក់ព័ន្ធនឹងសង្គម និងច្បាប់ សម្រាប់ការប្រឡងTOEFL៖
១) calamity (n) : a catastrophe, or serious misfortune that causes great loss or damage មានន័យថា គ្រោះមហន្តរាយ ឬសំណាងអាក្រក់
សទិសន័យ: disaster , catastrophe , misfortune
Example: The Red Cross provides relief in case of calamities like floods, earthquakes, and hurricanes. ឧទាហរណ៍នេះមានន័យថា «អង្គការកាកបាទក្រហមផ្ដល់ជំនួយក្នុងករណីមានគ្រោះមហន្តរាយដូចជា ទឹកជំនន់ រញ្ជួយដី និងព្យុះកំណាច។»
២) infamous (adj): well known for being bad or morally wicked មានន័យថា ដែលល្បីឈ្មោះ អាក្រក់
សទិសន័យ: notorious , disreputable , ill-famed
Example: Jesse James was an infamous outlaw who was well-known as a bank robber and gunfighter. ឧទាហរណ៍នេះមានន័យថា «Jesse James គឺជាឧក្រិដ្ឋជនដ៏ល្បីឈ្មោះមួយរូបដែលត្រូវបានគេស្គាល់ថាជាអ្នកប្លន់ធនាគារនិងមនុស្សម្នាក់ដែលប៉ិនប្រសប់ក្នុងការប្រើប្រាស់កាំភ្លើង។»
៣) notify (v): to tell someone, especially formally មានន័យថា ផ្ដល់ដំណឹង
សទិសន័យ: announce , inform , alert
Example: Who should be notified in case you are involved in an accident? ឧទាហរណ៍នេះមានន័យថា «តើនរណាដែលគួរតែត្រូវបានផ្ដល់ដំណឹងក្នុងករណីដែលអ្នកចូលពាក់ព័ន្ធនៅក្នុងគ្រោះថ្នាក់អ្វីមួយ ?»
៤) misery (n) : great unhappiness or suffering មានន័យថា ភាពទុក្ខសោក ឬទុក្ខវេទនា
សទិសន័យ: affliction , distress , hardship
Example: Jacob Riis, a newspaper reporter and photographer, revealed the misery of the slums of New York City. ឧទាហរណ៍នេះមានន័យថា «Jacob Riis ជាអ្នករាយការណ៍សារព័ត៌មាននិងជាអ្នកថតរូបមួយរូប បានលាតត្រដាងពីទុក្ខលំបាកក្នុងតំបន់អនាធិបតេយ្យនៃទីក្រុងញូវយ៉ក។»
៥) acute (adj) : able to notice small differences; showing an ability to understand things clearly and deeply មានន័យថា ដែលពូកែដឹងភាពល្អិតៗ, ដែលមានឧបាយកល, ដែលបង្ហាញការឈ្លាសវៃ
សទិសន័យ: keen , sharp , penetrating
Example: The acute public awareness of social changes was tied to the tremendous growth in popular journalism in the late nineteenth century. ឧទាហរណ៍នេះមានន័យថា «ការយល់ដឹងរបស់សាធារណជនក្នុងការដែលអាចឃើញភាពខុសគ្នាតូចល្អិតទៅលើការផ្លាស់ប្ដូរខាងសង្គម ត្រូវបានភ្ជាប់គ្នាទៅនឹងការលូតលាស់យ៉ាងធំធេងនៅក្នុងផ្នែកសារព័ត៌មានដែលល្បីល្បាញនៅក្នុងចុងសតវត្សទី១៩។»
៦) assert (v) : to state firmly; to insist on or to defend one’s rights, opinions, or something else មានន័យថា លើកឡើង, អះអាង
សទិសន័យ: affirm , state , insist
Example: Slave owners asserted that their crops were a great benefit to the economy and that the slaves were needed to work the land. ឧទាហរណ៍នេះមានន័យថា «ម្ចាស់ទាសករបានអះអាងថាដំណាំរបស់ពួកគេគឺជាប្រយោជន៍ដ៏ធំធេងសម្រាប់សេដ្ឋកិច្ច ហើយថាទាសករគឺចាំបាច់ត្រូវការដើម្បីធ្វើការដីស្រែ។»
៧) adversity (n): circumstances that cause trouble or sorrow មានន័យថា ភាពអាក្រក់, ស្ថានភាពអាក្រក់, ស្ថានភាពលំបាក
សទិសន័យ: hardship , misfortune , suffering
Example: The natives were very tough people who were able to handle adversity. ឧទាហរណ៍នេះមានន័យថា «ពួកម្ចាស់ស្រុកគឺជាមនុស្សតស៊ូស្វិតស្វាញដែលអាចទប់ទល់ជាមួយនឹងការលំបាកទាំងឡាយបាន។»
៨) retrieval (n): the act or process of retrieving មានន័យថា ការទាញយក
សទិសន័យ: recovery , restoration
Example: Memory formation involves three main processes; encoding, storage, and retrieval. ឧទាហរណ៍នេះមានន័យថា «ការសាងសង់ការចងចាំរួមបញ្ចូលនូវដំណើរការចម្បងៗចំនួន៣ដូចជា ការបម្លែងព័ត៌មាន ការស្តុកទុក និងការទាញយកមកវិញ។»
៩) assembly (n) : a group of people gathered together, especially for a meeting មានន័យថា សភា, សន្និបាត
សទិសន័យ: gathering , congregation , congress
Example: All the representatives came to the capital for legislative sessions of the assembly and council. ឧទាហរណ៍នេះមានន័យថា «រាល់អ្នកតំណាងទាំងអស់បានមកកាន់រដ្ឋធានីសម្រាប់ការបើកសម័យប្រជុំពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់នៃសន្និបាតនិងក្រុមប្រឹក្សា។»
១០) bill (n) : a written plan or draft for a proposed law មានន័យថា សេចក្ដីព្រាង
សទិសន័យ: act , measure
Example: Even if a bill passes in Congress, it still does not become a law until the president signs it. ឧទាហរណ៍នេះមានន័យថា «បើទោះជាសេចក្ដីព្រាងសម្រាប់ការដាក់ស្នើច្បាប់បានជាប់ឆ្នោតនៅក្នុងការប្រជុំសមាជក៏ដោយ ប៉ុន្តែវានៅតែមិនទាន់អាចក្លាយជាច្បាប់បាននៅឡើយទេលុះត្រាតែប្រធានាធិបេតីចុះហត្ថលេខាទៅលើវា។»

