នេះជាមហាសេដ្ឋីលំដាប់ទី១ក្នុងពិភពលោក Elon Musk កាលនៅកុមារភាពជក់នឹងការលេងហ្គេម។ ចង់ផ្តាំទៅអ្នកដែលរៀនមិនពូកែទាល់តែសោះនៅវិទ្យាល័យ ឬ ថ្នាក់ក្រោម កុំអស់សង្ឃឹម ព្រោះខ្ញុំមានមិត្តភក្តិនៅវិទ្យាល័យជាសិស្សរៀនខ្សោយខ្លាំង ហេីយអ្នកខ្លះបុកលុយឡេីងថ្នាក់ក៏មាន។ តែពេលចូលមហាវិទ្យាល័យ ពួកគេរៀនប៉ះចំជំនាញដែលត្រូវនឹងសមត្ថភាពរបស់ខ្លួនក៏ក្លាយជានិស្សិតខ្លាំងពូកែ និង ទទួលបានGPAខ្ពស់ទៀតផង។ អ្នកខ្លះទៀតឡេីងដល់មហាវិទ្យាល័យក៏មានឱកាសចាប់ផ្តេីមជាថ្មី ហេីយមុខវិទ្យាថ្មីទាំងអស់គ្នា បេីនរណាខំនៅដេីមឆ្នាំ នោះនឹងពូកែជាមិនខាន។ អ្នកខ្លះទៀតក៏ពូកែជាងសិស្សនិន្ទេសAពីវិទ្យាល័យទៀតក៏មាដែរ។ មនុស្សទាំងអស់នៅលេីភពផែនដីរបស់យេីង សុទ្ធតែមានចំណុចខ្លាំង និង ខ្សោយរៀងៗខ្លួន គ្មាននរណាអស្ចារ្យនោះទេ។

