វិធីកុំឲ្យស្បែកមានស្នាមបន្ទាប់ពីជាមុន

D
dracula
មនុស្សយេីងគ្រប់រូបពេលដែលពេញវ័យតែងតែមានមុនគ្រប់តែគ្នាហ្នឹងមូលហេតុនោះគឺមកពីបម្រែបម្រួលរបស់អរមូននៅក្នុងខ្លួនរបស់យេីង។ កំឡុងពេលកេីតមនុស្សយេីងគ្រប់គ្នាអាចនឹងធ្វេីអ្វីដែលមិនគួរធ្វេីជាច្រេីនដែលបណ្តាលឲ្យមានស្នាមមុននៅលេីផ្ទែមុខបន្ទាប់ជាមុនហេីយ។ហេីយក្នុងអត្ថបទនេះបានផ្តល់នូវគន្លឹះខ្លីៗអំពីការបំបាត់ស្នាមនឹងព្យាបាលអ្នកពីស្នាមមុនរបស់ , បញ្ជាក់អ្នកទាំងអស់គ្នាគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសិនក៏ល្អ។
 
➖ពេលមានមុនហាមញិច! មុនអាចជាដោយប្រើផលិតផលដែលជួយស្បែកឲ្យបញ្ចេញមុខមុនមកក្រៅ មិនមែនដោយញិច ឬប្រើកម្លាំងសង្កត់ស្បែកខ្លាំងៗទេ។ ញិចធ្វើឲ្យមុនឡើងលើសដើម ឬអាចបង្ករស្នាមធំៗទៀត។
 
➖ពេលមានមុនក៏ត្រូវប្រើឡេការពារកម្ដីថ្ងៃឲ្យជាប់ដែរ ព្រោះ UV ជាមូលហេតុបង្ករឲ្យស្បែកងាយផលិតកោសិកាពណ៌មក ហើយបង្ករជាស្នាម
 
➖កុំទុកមុខចោលយូរពេក ត្រូវស្វែងរកវិធីព្យាបាលមុនឲ្យទាន់ពេលវេលា (ផលិតផល ឬជួបអ្នកជំនាញផ្ទាល់)
 
➖មុនដែលកើតមកពីកត្តាផ្លូវចិត្ត ឬស្រ្តេស គឺត្រូវព្យាយាមលំហែអារម្មណ៏ឲ្យបានច្រើន
 
➖សម្រាក ឬគេងឲ្យបានគ្រប់គ្រាន់។ កោសិកាស្បែកធ្វើការព្យាបាលបញ្ហាស្បែកបានល្អជាងគេពេលយើងគេង ! ចឹងបើចង់ជាមុនលឿន ហើយគ្មានស្នាមកុំភ្លេចគេងឲ្យឆ្អែតៗ។
 
➖លាងមុខឲ្យបានស្អាត ហើយបើអាច ពេលមានមុនកុំឧស្សាហ៏ make up ពេក បើមាន make up ត្រូវធ្វើ double cleanse
 
➖ប្រើពពួកផលិតផលមានធាតុត្រជាក់ជួយបន្ថយហើម ឬការរលាកស្បែក (moisturizer/mask/serum/toner) មិនមែនមានមុនប្រើសេរ៉ូមប្រៃតែ ១ ឈប់ប្រើអីទាំងអស់ទេ 
 
➖ចៀសវាងប្រើសំឡីជូតមុខ ឬ toner មានជាតិអាស៉ីតជម្រុះកោសិកាញឹកពេក
 
➖របស់ញ៊ាំដូចជាគ្រឿងផ្អាប់ ហិលខ្លាំង ប្រៃខ្លាំង គ្រឿងផ្អែម ក៏គួរកាត់បន្ថយដែរអំឡុងពេលមានព្យាបាលមុន។
 

Comments