ប្រវត្តិរូប​សង្ខេប​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ

D
dracula

ប្រវត្តិរូប​សង្ខេប​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ

គេ​មិនដឹង​ពី​ថ្ងៃ​ខែ​កំណើត របស់​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ទេ ប៉ុន្តែ​ឯកសារ​បាន​អះអាងថា លោក​ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ​(​បច្ចុប្បន្ន​ស្រុក​អង្គស្នួល​)​ ខេត្ត​កណ្ដាល ។​ ហើយលោកមានឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ ​ឯកសារ​ដែល​អាច​ប្រមូល​បាន​ឥឡូវនេះ មិន​បាន​បញ្ជាក់​ទេ​ថា លោក​មាន​បងប្អូន​ប៉ុន្មាន​នាក់ គឺ​គ្រាន់តែ​និយាយថា​លោក​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ។​ បិតា​របស់​លោក គឺ​ចៅពញា​ធម្ម​ធារា មេឃុំ​កំបូល នាម​អ៊ុក ។ រីឯ​មាតា នាម អៀង ជា​បុត្រី​របស់​ចៅពញា​ម៉ុក មេឃុំ​ស្ពានថ្ម ស្រុក​ខេត្ត​ជាមួយគ្នា ។ មាតាបិតា លោក​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា ។​ ​ជីវិត​ស្នេហា​របស់​កវី​ប្រជាប្រិយ​យើង​ ពុំទាន់​មាន​ឯកសារ​ណា​រៀបរាប់​ទេ យើង​គ្រាន់តែ​ដឹង​ថា​ ក្រោយពី​បាន​ចាក់​សិក្ខាបទ​មកជា​គ្រ​ហស្ត​ លោក​មាន​ភរិយា ឈ្មោះ អ៊ិន និង​មានកូន​សុទ្ធតែ​ប្រុស​ចំនួន​៦​រូប​,​រួមមាន​ឈ្មោះ ដួង​,​ចេង ,​ចា​,​ចិន​,​ចុង​,​ចេវ ។
 
​តាម​ការបញ្ជាក់​របស់​លោក យី ធន់ ក្នុងចំណោម​កូន​លោក​ទាំង​៦​រូប មាន​កូន​ទី​៥ ដែល​មាន​ទេព្យកោសល្យ​ខាង​សំនួនវោហារ ហើយ​ក៏​ល្បីល្បាញ​ផងដែរ​ក្នុង​ឈ្មោះថា​"​អាចារ្យ​ចុង​" ។ តាម​ពត៌មាន​ខ្លះ​ទៀត​និយាយ​ថា លោក​អ៊ុក អ៊ូ មាន​ចៅ​ម្នាក់​ទៀត​ដែរ ដែល​មាន​វោហារ​ល្បី​ខាង​ច្រៀង​អា​យ៉ៃ ហើយ​មាន​រូបរាង​ស្គម​ស្ដើង​ដែល​គេ​ធ្លាប់​ឮ​ឈ្មោះថានាយ​ស្លឹក ។ នៅពេល​ច្រៀង​អា​យ៉ៃ នាយ​ស្លឹក​តែង​ឧទ្ទេស​នាម​ខ្លួន​គាត់​ថា​"​ស្រុក​ខ្ញុំ​នៅ​ខាងលិច​ ពោធិចិនតុង កូន​អាចារ្យ​ចុង ចៅ​អាចារ្យ​ង៉ុយ​" ។​ អាចារ្យ ចុង បានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ ១៩៥៥ ពេញ​បោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ ប្រកួតប្រជែង និង​បក្ស​សង្គមរាស្ត្រនិយម។
ក្នុងការ​រស់នៅ​ជា​កសិករ តា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀង ឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះ ព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អាន ស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក​ហៅ​លោ​កថា ភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា ( ក្រម ) គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាល និង​ប្រជាជន​ក្នុង​ឃុំ។អ្នក​ភិរម្យ​ភាសា​អ៊ូ​​ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) ​គឺជា​​គោរមងារ​​មួយ​​ដែល​​ហ្លួង​ ស៊ីសុវត្ថិ ប្រទាន​​ឲ្យ​​កវី អ៊ុក អ៊ូ ហៅ​ង៉ុយ អ្នក​​ដែល​​បាន​​ធ្វើ​​ឲ្យ​​កូន​​ខ្មែរ​​បាន​​រស់​នៅ​​ក្នុង​​ការ​​ប្រៀន​ប្រដៅ​​បែប​​ប្រជា​ប្រិយ​ដោយ​​ការរួម​បញ្ចូល​​រវាង​​ពុ​ទ្ធោ​វាទ ជា​មួយ បរិស្ថាន​​សង្គមកិច្ច​​កម្ពុជា​នា​​សម័យ​កាល​ថ្មី​មួយ។អ្នកភិរម្យ​ភាសា​អ៊ូ បាន​ទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ព​.​ស ២៤៧៩ គ​.​ស ១៩៣៦ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ដោយ​ជំងឺ​ទល់​លាមក ។​

Comments