អ្វីទៅជាមុខជំនាញវិស្វកម្មសំណង់សុីវិល?

D
dracula
•អ្វីទៅជាមុខជំនាញវិស្វកម្មសំណង់សុីវិល?
 
ជំនាញសំណង់ស៊ីវិល ជាជំនាញដ៏ទូលាយមួយសិក្សាទាក់ទងនិងការរៀបចំផែនការរចនា ការសាងសង់ និង​ការថែរក្សាជួសជុល ផ្លូវ អាគារ ស្ពាន និងទំនប់ទឹកជាដើម។ល។សិក្សាជំនាញសំណង់ស៊ីវិល និង​ទទួលបានចំណេះដឹងបច្ចេកទេស(Technical) សេដ្ឋកិច្ច(Economic) ច្បាប់​ គ្រប់គ្រង(Management) និង​ចំនេះដឹងអំពីសម្ភារះ។ ជំនាញសំណង់ស៊ីវិល ជាជំនាញដ៏សមស្របក្នុងបរិបទប្រទេសកំពុង​អភិវឌ្ឍន៍​ ឧទាហរណ៏ដូចប្រទេសកម្ពុជាយើងជាដើមដែលទាមទានូវការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន ថ្នល់​ និង​អាគារដែលត្រូវការបច្ចេកទេសត្រឹមត្រូវក្នុងការធ្វើពួកវា។មុខវិជ្ជាសំខាន់ៗដែលត្រូវរៀនរួមមាន; គំនូរ​វិស្វកម្មនិង ធរណីមាត្រ បេតុងអាមេ(Reinforcement Concrete) មេកានិចដី ការវិភាគទៅលើគ្រឿងបង្គំុ(Structural Analysis) និងមេរៀនជាច្រើនផ្សេងទៀតដែលត្រូវសិក្សាជាពិសេសយើងរៀនជាមួយនិងកម្មវិធីជាច្រើនដូចជាAutocad(2D,3D), Robot,Mathcad, sketch up, Structural Deatailing។ ល។
 
* ក្រោយពីបញ្ចាប់ការសិក្សានិស្សិតអាចមានសមត្ថ​ភាព​ធ្វើការ :
 
-អ្នកម៉ៅការសំណង់
- វិស្វករសំណង់ស៊ីវិល
-អ្នកគ្រប់គ្រងការងារសាងសង់
-អ្នកត្រួតពិនិត្យអាគារនិងការសាងសង់
-អ្នកប៉ាន់តម្លៃសំណង់
-វិស្វករធនធានទឹក
-ប្រធានក្រុមហ៊ុនសំណង់
-ប្រធានក្រុមប្រឹក្សាផ្នែកបច្ចេកទេស។ល។

Comments